ធនាគារជាតិ ​បញ្ជាក់​ពី​ “ទុនបម្រុង​អន្តរជាតិ​” នោះ​គឺ​សេដ្ឋកិច្ចកម្ពុជា កំពុង​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ភាពរឹងមាំ​

(​ភ្នំពេញ​)៖ ធនាគារជាតិ​នៃ​កម្ពុជា នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩ បាន​ច​ញ​សេចក្តីបំភ្លឺ​ជា​សាធារណៈ បញ្ជាក់​ពី ទុនបម្រុង​អន្តរជាតិ​។ តាម​ធនាគារជាតិ សារព័ត៌មាន​មួយចំនួន បាន​បកស្រាយ​ខុស​ពាក់ព័ន្ធ​នឹង​ទុនបម្រុង​អន្តរជាតិ​។ ការប្រៀបធៀប​រវាង​ទំហំ​ទុនបម្រុង​អន្តរជាតិ នឹង​ចំនួន​ខែ​នៃ​ការ​នាំចូល​ទំនិញ និង​សេវា គឺមាន​លក្ខណៈ​បច្ចេកទេស ដើម្បី​វាស់វែង​ពី​ភាពរឹងមាំ​នៃ​សេដ្ឋកិច្ច និង​មិន​ពាក់ព័ន្ធ​ជាមួយនឹង​បញ្ហានយោបាយ​ឡើយ​។​

​សេចក្តីបំភ្លឺ បញ្ជាក់ថា ចំពោះ​កម្ពុជា ទុនបម្រុង​អន្តរជាតិ បាន​កើន​ឡើងជា​លំដាប់ ហើយ​បច្ចុប្បន្ន មាន​កម្រិត ៥ ខែ នៃ​ការ​នាំចូល​ទំនិញ និង​សេវា ពោលគឺ​ខ្ពស់ជាង ៣​ខែ ដែលជា​កម្រិត​អប្បបរមា ដែល​ប្រទេស​កំពុងអភិវឌ្ឍន៍ គួរ​មាន​។ ផ្អែកលើ​សូចនាករ​នេះ សេដ្ឋកិច្ចកម្ពុជា កំពុង​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ភាពរឹងមាំ​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង