ស្ទើរ​មិន​ជឿ រថយន្ត ដែល​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឆ្លាត​វៃ អាចជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ច​រា​រណ៍ បាន​ច្រើន​ដល់​ម្លឹ​ង​!

(​ភ្នំពេញ​)៖ នៅក្នុង​ទីក្រុង នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍ ម៉ូតូ​ដែល​ធ្វើ​ចរាចរណ៍​លើផ្លូវ មាន​ចំនួន​ច្រើនជាង​រថយន្ត ដោយសារ​វា​មាន​រូបរាង​តូច តំលៃថោក​និង​ងាយស្រួល​ក្នុងការ​ប្រើប្រាស់​នៅក្នុង​ទីក្រុង ដែលជា​រឿយៗ តែងតែមាន​ការកកស្ទះ​ចរាចរណ៍​។​

ជាការ​ពិតណាស់ ម៉ូតូ​ធ្វើ​ឲ្យ​ការបើកបរ​នៅលើ​ផ្លូវ​មាន​ភាពងាយស្រួល ប៉ុន្តែ​វា​ក៏បាន​ចូលរួមចំណែក​យ៉ាង​ធំ ក្នុង​ការរីក​រាលដាល​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ទីក្រុង​ផងដែរ​។
​គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន កើតឡើង ដោយ​ការបើកបរ​គ្មាន​សណ្ដាប់ធ្នាប់ និង​មិន​គោរព​ច្បាប់​ចរាចរណ៍​។ ឧទាហរណ៍​ដូចជា​នៅ​ទីក្រុង​ភ្នំពេញ នៅពេល​មានការ​កកស្ទះ​ចរាចរណ៍ យើង​តែងតែ​ឃើញ​មាន​ម៉ូតូ​ជិះ នៅលើ​ច​ញ្ចើ​ម​ផ្លូវ ឬ​ជិះ​បញ្ច្រាស់ទិស ក៏មាន​បញ្ហា​នេះ មិន​ត្រឹមតែ​បង្ក​គ្រោះថ្នាក់ សម្រាប់​អ្នកជិះ​ម៉ូតូ​នោះទេ សម្បី​តែ​អ្នកជិះរថយន្ត​ក៏​រង​ការប៉ះពាល់​ផងដែរ​។

​យ៉ាងណាមិញ សព្វថ្ងៃនេះ យើង​សង្កេតឃើញថា មាន​និន្នាការ​ផ្សព្វផ្សាយ និង​ការអប់រំ​ជាច្រើន​ជាច្រើន ដែល​ទាក់ទង​នឹង​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​គោលបំណង​ការពារ និង​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ក៏ដូចជា​លើកកម្ពស់​ការគោរព​ច្បាប់​ចរាចរណ៍ ជាដើម ក៏ប៉ុន្តែ​បញ្ហា​ទាំងនេះ ត្រូវការ​ចំណាយពេល​យូរ ដើម្បី​ដោះស្រាយ​។ ដូច្នេះហើយ សម្រាប់​អ្នកជិះរថយន្ត គួរ​ជ្រើសរើស​រថយន្ត ដែលមាន​បច្ចេកវិទ្យា​ឆ្លាត​វៃ ដែល​អាចជួយ​សម្រួល និង​បង្កើន​ការប្រុងប្រយ័ត្ន​នៅពេល​បើកបរ ជៀសវាង​គ្រោះថ្នាក់​ចរាចរណ៍​ផ្សេងៗ ក្នុងស្ថានភាព​ផ្លូវ ដែល​ចង្អៀត ឬ​ផ្លូវ ដែលមាន​ម៉ូតូ​ចរាចរណ៍​ច្រើន ជាពិសេស គឺ​នៅក្នុង​ទីក្រុង​ភ្នំពេញ​តែម្ដង​។

​ខាងក្រោម​នេះ គឺជា​បច្ចេកវិទ្យា​មួយចំនួន ដែល​អ្នក​គួរ​ពិចារណា មុន​ទិញ​រថយន្ត​ថ្មី​៖
.​ប្រព័ន្ធ​ផ្តល់ដំណឹង នៅពេល​បើកបរ​ចេញពី​គន្លង​ផ្លូវ (Lane Keeping System) ជា​ប្រព័ន្ធ​មួយ​ដែល​ផ្ដល់​សញ្ញា​ដល់​អ្នកបើកប​រ​នៅពេល​អ្នកបើករថយន្ត​ចេញពី​គន្លង​ផ្លូវ​របស់ខ្លួន​ដោយ​ចៃដន្យ​។ ពេលនោះ ប្រសិនបើ​កាមេរ៉ា​ផ្នែក​ខាងមុខ​នៃ​រថយន្ត​ចាប់បាន​សញ្ញា​រថយន្ត ដែល​កំពុងបើក​ចេញពី​គន្លង​ផ្លូវ នោះ​ប្រព័ន្ធ​នេះ នឹង​ផ្ដល់ដំណឹង​ជូន​អ្នកបើកបរ ដោយ​ផ្តល់​ភាព​រំ​ញ័រ​ទៅលើ​ចង្កូត​នៃ​រថយន្ត​ដើម្បី​ឲ្យ​អ្នកបើក​ចូល​គន្លង​វិញ ជៀសវាង​ការ​ប៉ះ​ម៉ូតូ​ឬ​រថយន្ត​ដទៃ​ដែល​កំពុងធ្វើដំណើរ​។

.​ប្រព័ន្ធ​សុវត្ថិភាព​មួយទៀត គឺ​ប្រព័ន្ធ​ផ្តល់ដំណឹង​គ្រោះថ្នាក់​ជុំវិញ​រថយន្ត (Blind Spot Information System) រួម​ជាមួយនឹង​ប្រព័ន្ធ​ប្រាប់​ដំណឹង ពេល​មាន​រថយន្ត​ពី​ខាងក្រោយ​រថយន្ត (Cross Traffic Alert) អាច​បង្ហាញ​អ្នកបើកបរ​នៅពេល ដែលមាន​រថយន្ត​មកពី​ផ្នែក​ខាងក្រោយ ដែល​មើលមិនឃើញ ខណៈពេលដែល​កំពុងបើក​បរ ឬ​រៀបនឹង​ចូល​ចត​។

.​ប្រព័ន្ធ​ប្រាប់​ដំណឹង (Cross Traffic Alert) នេះ​ប្រើ​សំឡេង និង​ផ្ដល់​ជាស​ញ្ញា ដើម្បី​ប្រាប់​អ្នកបើកបរ​នៅពេល​មាន​អ្នក​ថ្មើរជើង ឬ​ម៉ូតូ​ឆ្លងកាត់​នៅ​ខាងក្រោយ​រថយន្ត​។

.​ប្រព័ន្ធ​ផ្ដល់​សញ្ញា​គ្រោះថ្នាក់ ពេល​មាន​ឧបសគ្គ ឬ​អ្នក​ថ្មើរជើង​ឆ្លងកាត់ និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់ ដោយ​ស្វ័យប្រវត្តិ (Pre-collision Assist with Autonomous Emergency Braking)​។ ប្រព័ន្ធ​ទាំងពីរ​នេះ ប្រើ​រ៉ា​ដា និង​កា​ម៉េ​រា​ខាងមុខ ដើម្បី​ចាប់​ឧបសគ្គ ដូចជា រថយន្ត​ខាងមុខ ឬ​អ្នក​ថ្មើរជើង កំពុង​ឆ្លងផ្លូវ​ខាងមុខ បន្ទាប់មក​វា​នឹង​ផ្ដល់​សញ្ញា​ដល់​អ្នកបើកប​រ ក្នុងករណី​អ្នកបើកបរ​នៅតែ​មិន​ឆ្លើយតប នោះ​រថយន្ត​នឹងធ្វើ​ការចាប់​ហ្វ្រាំង​បន្ទាន់ដោយ​ស្វ័យប្រវត្តិ​។

​ប្រព័ន្ធ​សុវត្ថិភាព ដែល​បាន​រៀបរាប់​ខាងលើនេះ បច្ចុប្បន្ន​យើង​សង្កេតឃើញ​វា​មាន​បំពាក់​នៅលើ​រថយន្ត​មួយចំនួន​តូច ហើយ​ក្នុងនោះដែរ រថយន្ត Ford Everest 2019 ក៏មាន​បំពាក់​បច្ចេកវិទ្យា​នេះ​ផងដែរ​។

Ford Everest ម៉ូ​ដែល​ថ្មី 2019 ជា​រថយន្ត SUV ដែល​ទទួលបាន​ការគាំទ្រ និង​ទទួលស្គាល់​ពី​សំណាក់​អតិថិជន​ទាំង​គុណភាព សមត្ថភាព និង​បច្ចេកវិទ្យា​។

​កាន់តែ​ពិសេស​ជាងនេះទៅទៀត ថ្មីៗ​នេះ ក្រុមហ៊ុន RMA Cambodia ដែលជា​តំណាង​ចែកចាយ​ផ្តាច់មុខ​រថយន្ត Ford នៅ​កម្ពុជា បានដាក់​ចេញ​នូវ​ប្រូ​មូ​សិន​ពិសេស មិន​ធ្លាប់មាន​ពីមុនមក សម្រាប់​រថយន្ត Ford Everest 2019 ដោយមាន​ផ្តល់ជូន​តម្លៃ​ពិសេស​ត្រឹមតែ $75,000 តែប៉ុណ្ណោះ ( ដែលមាន​តម្លៃ​ដើម $79,900 ) មិនតែប៉ុណ្ណោះ លោកអ្នក ក៏​អាច​បង់​រំ​លោះ ដោយ​បង់​មុន​ត្រឹមតែ 20% រឺ $15,000 និង​បង់​ប្រចាំខែ​ត្រឹមតែ $996/​ខែ តែប៉ុណ្ណោះ​។ សូម​ប្រញាប់​រួសរាន់​ឡើង ការផ្ដល់ជូន​នេះ​មាន​រយៈពេល​កំណត់​។

​សូម​អញ្ជើញ​មក​ទទួលយក​អត្ថប្រយោជន៍​ទាំងអស់នេះ នៅ​អាគារ​តាំង​បង្ហាញ​រថយន្ត​ទាំងបី​របស់ Ford ដែល​រួមមាន​៖
•​ទីតាំង​ទី​1: អគារ​លេខ 444 មហាវិថី​ព្រះមុនីវង្ស ទល់មុខ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ទូរស័ព្ទ​ទំនាក់ទំនង 023 214 214

•​ទីតាំង​ទី​2: នៅតាម​បណ្តោយ​ផ្លូវ​ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ពោធិ៍ចិនតុង
​ទូរស័ព្ទ​ទំនាក់ទំនង 023 890 880

•​ទីតាំង​ទី​3: អគារ​លេខ 593 ផ្លូវជាតិ​លេខ​6 ខេត្ត​សៀម​រាម​
​ទូរស័ព្ទ​ទំនាក់ទំនង 063 766 063

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង តាមរយៈ​លេខ​ទូរស័ព្ទ 012 333 975​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង