សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ឱ្យ​ដក​លុយ​ជិត​៤០​លាន​ដុល្លារ​សម្រាប់​ទិញ​ស​ពា​វុ​ធ​មួយ​ចំនួន​ពី​ប្រទេស​ចិន​

(​ភ្នំពេញ)​៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ប្រសាសន៍​នៅ​ឆ្នាំ​សម្តេច​បានឱ្យ​ដក​លុយ​ជិត​៤០​លាន​ដុល្លារ​សម្រាប់​ទិញ​ស​ពា​វុ​ធ​មួយ​ចំនួន​ពី​ប្រទេស​ចិន​ បន្ថែម​លើ​២០០​លាន​ដុល្លារ​ដែល​ឱ្យ​ពី​មុន​សម្រាប់​ការ​ទិញ​ ហើយនឹង​៩០​លាន​ដុល្លារ​ដែល​ឱ្យ​លើក​ក្រោយ​ដែល​សម្តេច​បាន​ទៅ​ប្រទេស​ចិន​បច្ចុប្បន្ន​ស​ពា​វុ​ធ​ទាំងនោះ​កំពុង​ដឹក​មក​កម្ពុជា​តាម​នាវា​។​

​សម្តេច​អគ្គ​មហា​សេ​បតី​តេ​ជោ​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​បន្ត​ថា​ការ​ទិញ​ស​ពា​វុ​ធ​ពី​ប្រទេស​ចិន​ គឺ​ដើម្បី​ពង្រឹងសមត្ថភាព​កងទ័ព​កម្ពុជា​។​ ហើយ​បច្ចុប្បន្ន​ស​ពា​វុ​ធ​នៅ​កម្ពុជា​មាន​សភាព​ចាស់​ ហើយ​សម្តេច​បាន​បញ្ជា​ទិញ​ស​ពា​វុ​ធ​មួយ​ចំនួន​ពី​ប្រទេស​ចិន​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​លើក​ឡើង​នៅ​ពេល​ដែល​សម្តេច​អញ្ជើញ​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​ “​មរតក​តេ​ជោ​”​ ដែល​បាន​ និង​កំពុង​ដំណើរការ​សាងសង់​នៅ​ សង្កាត់​ព្រែក​តា​សេក​ ខណ្ឌ​ជ្រាយ​ចង្វារ​ រាជធានី​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃ​ចន្ទ​ ១៣​រោច​ ខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​ ២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៩​ ៕


អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com