ស្ពាន​ឆ្លងទន្លេ​មេគង្គ​ថ្មីមួយទៀត​​នៅ​ក្រចេះ​​ នឹងសាងសង់​ឡើងនៅ​​ឆ្នាំ២០២១​ខាងមុខ​

(ភ្នំពេញ)៖ ឯកឧត្តម ស៊ុន​ ចាន់​ថុល​ រដ្ឋមន្រ្តី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន ​បាន​អះអាង​ថា​ កម្ពុជា​​នឹង​ស្នើ​ប្រាក់កម្ចី​សម្បទាន​ពី​រដ្ឋាភិបាល​ចិន​ នៅពេល​ខាងមុខនេះ​ ដើម្បី​សាងសង់​ស្ពាន​ឆ្លងទន្លេ ​មេគង្គ​មួយទៀត​ នៅ​ខេត្តក្រចេះ​ ដែល​មាន​ប្រវែង​សរុប ១៧៦១ម៉ែត្រ​។

​រដ្ឋមន្រ្តី​ក្រសួងសាធារណការ​ បាន​អះអាង​បែបនេះ​ ​ខណៈ​ដែលឯកឧត្តមបាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​រក​ទីតាំង​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ​ នៅ​ខេត្តក្រចេះ​។ ឯកឧត្តម​បន្ត​ថា​ បន្ទាប់ពី​ការពិនិត្យ​រួច ក្រសួង​នឹង​រៀបចំ​គម្រោង​សំណើ​នៅ​ឆ្នាំ២០២០​ ហើយ​កា​រសាង់​សង់​អាច​នឹង​ធ្វើឡើង​នៅ​ឆ្នាំ២០២១ខាងមុខ​៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com