វ៉ាស៊ីនតោន៖ យន្តហោះចម្បាំងវែណេស៊ុយអេឡាហោះហើរលុបពីលើយន្តហោះចារកម្មអាមេរិក

មន្ត្រីមន្ទីរបញ្ចកោណអាមេរិកបាននិយាយថា យន្តហោះចម្បាំងប្រភេទ Su-30 របស់ប្រទេសវែណេស៊ុយអេឡា បានហោះហើរលុបពីលើយន្តហោះចារកម្មរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ទី២១ ខែកក្កដានេះ ដែលនេះបើតាមការចុះផ្សាយរបស់ RT ។

មន្ត្រីមន្ទីរបញ្ចកោណដដែលបានបន្តថា យន្តហោះចម្បាំង Su-30 បានហោះលុបពីលើយន្តហោះចារកម្មអាមេរិកក្នុងរយៈចម្ងាយជិតដ៏គ្រោះថ្នាក់ នៅដែនអាកាសអន្តរជាតិលើសមុទ្រការ៉ាអ៊ីប ។

កងទ័ពអាកាសអាមេរិក បានស្តីបន្ទោសចំពោះមេដឹកនាំរបស់ប្រទេសរុស្ស៊ីផងដែរ ដែលបានគាំទ្ររដ្ឋាភិបាលវែណេស៊ុយអេឡាដោយមិនទទួលខុសត្រូវ ដែលយន្តហោះចម្បាំង Su-30 គឺជាយន្តហោះចម្បាំងរបស់រុស្ស៊ីដែលលក់អោយវែណេស៊ុយអេឡា ៕លីលី

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង