មនុស្សយ៉ាងតិច៩នាក់ស្លាប់នៅពេលអត្តឃាតជនជាស្រ្តីវាយប្រហារមន្ទីរពេទ្យនៅប៉ាគីស្ថាន

(ប៉ាគីស្ថាន)៖ អត្តឃាតជនជាស្រ្តីម្នាក់បានបំផ្ទុះគ្រាប់បែក​វាយប្រហារនៅខាងក្រៅមន្ទីរពេទ្យមួយកន្លែងនៅក្នុងប្រទេសប៉ាគីស្ថានកាលពីថ្ងៃអាទិត្យ បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ចំនួន៩នាក់បាត់បង់ជីវិតនិង៣០នាក់ផ្សេងទៀតរងរបួស។

ជនរងគ្រោះទាំងនោះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យយោធា។

អ្នកជំនាញផ្នែកកោសល្យវិច័យក្នុងតំបន់ម្នាក់បាននិយាយថា​អត្តឃាតជនជាស្រ្តីរូបនោះបានបង្កើតគ្រឿងផ្ទុះទម្ងន់៧គីឡូក្រាមដែលមានផ្ទុកដែកក្រចកនិងគ្រាប់​កាំកង់។

ភ្លាមៗនោះក្រុមតាលីបង់ដែលមានមូលដ្ឋាននៅប្រទេសប៉ាគីស្ថានបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារខាងលើនេះ៕ (មាលីកា)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង