គ្រប់សំណង់ទាំងអស់​តម្រូវឲ្យ​មាន​ប្លង់ប្រពន្ធ័បង្ការ​ និង​ពន្លត់​ឣគ្គីភ័យ​

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញប្រកាសស្តីពី ប្រគល់សិទ្ធិត្រួតពិនិត្យ សំណង់និងគោលដៅ ដែលតម្រូវឲ្យមានប្លង់ប្រពន្ធ័បង្ការ និងពន្លត់ឣគ្គីភ័យ។

សេចក្ដីសម្រេចនេះបានប្រគល់សិទ្ធិដល់អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត មានសិទ្ធិចេញលិខិតផ្អាកសកម្មភាពបណ្ដោះអាសន្ន ដល់ផ្នែកណាមួយនៃសំណង់ និងគោលដៅដែលមិនបានបំពេញលក្ខខណ្ឌ និងវិធានការបង្ការ និងពន្លត់អគ្គិភ័យ ឬមិនបានបំពាក់ប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ និងមិនមានការបញ្ជាក់ទទួលស្គាល់ ដោយស្ថាប័នជំនាញបច្ចេកទេសដែលក្រសួងមហាផ្ទៃ បានទទួលស្គាល់។

ក្នុងសេចក្តីសម្រេចក៏បានបញ្ជាក់ពីការដាក់ពិន័យ និងផ្អាកសកម្មភាពសំណង់ និងគោលដៅដែលមិនបានបំពេញលក្ខខណ្ឌ និងវិធានការបង្ការ និងពន្លត់អគ្គិភ័យ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង