Juventus ចុះហត្ថលេខាបានសម្រេចជាមួយកីឡាករហូឡង់ Matthijs de Ligt

(អ៊ីតាលី)៖ ជើងឯកអ៊ីតាលី Juventus បានចុះហត្ថលេខារួចរាល់ជាមួយខ្សែការពារជម្រើសជាតិ ហូឡង់ អាយុ១៩ឆ្នាំ Matthijs de Ligt ពីក្លិប Ajax ក្នុងតម្លៃខ្លួនជាង៨៤លានដុល្លារសហរដ្ឋអាមេរិក។

De Ligt​ ដែលមានទំនាក់ទំនងជាមួយបិសាសចក្រហម Manchester United, Barcelona និង Paris-St Germain បានចុះកិច្ចសន្យារយៈពេល៥ឆ្នាំជាក្លិបជើងឯកអ៊ីតាលីSerie A នេះ។

De Ligt បានជួយ​Ajax ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​ Champions Leagueរដូវកាលមុន។ កីឡាកររូបនេះផ្តើមអាជីពដំបូងនៅក្លិបAmsterdam ឆ្នាំ២០១៦ ហើយបានក្លាយជាប្រធានក្រុមក្មេងបំផុតនៅខែមិនា ឆ្នាំ២០១៨។

De Ligt រកគ្រាប់បាល់បាន៨គ្រាប់ ក្នុង៧៧ប្រកួតលីហ្គកំពូលហូឡង់ និងជួយឱ្យក្លិបឈ្នះជើងឯក
ហូឡង់ និងពានប្រទេសនេះរដូវកាលមុន ព្រមទាំងឡើងដល់វគ្គផ្តាច់ព្រ័ត្រពានអឺរ៉ុបលំដាប់ទី២(Europa League) ឆ្នាំ២០១៧។

កីឡាករវ័យក្មេងរូបនេះស៊ុតគ្រាប់ជ័យជំនះឱ្យ Ajax ឈ្នះ Juventus ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តែចាញ់មាន់ខ្នាយមាសអង់គ្លេសTottenham។

សូមជម្រាបជូនដែរថាខ្សែការពារនេះបង្ហាញខ្លួនលើកដំបូងឱ្យជម្រើសជាតិហូឡង់នៅខែមិនា ឆ្នាំ២០១៧ កាលនោះទើបលេងឱ្យ Ajaxបានតែពីរប្រកួត៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង