ឥណ្ឌា៖ មនុស្ស១៩នាក់ស្លាប់និង៤,៥​លាននាក់រងផលប៉ះពាល់ដោយសារទឹកជំនន់​នៅរដ្ឋអាសាម

(ឥណ្ឌា)៖ ក្រុមមន្ត្រីឥណ្ឌាបាននិយាយថាទឹកជំនន់បានសម្លាប់មនុស្សយ៉ាងហោចណាស់១៩នាក់នៅក្នុងរដ្ឋអាសាម (Assam) និងបានបង្កការលំបាកទៅដល់ពលរដ្ឋប្រហែល៤លាន៥សែននាក់ក្នុងដើមរដូវវស្សាឆ្នាំនេះ។

​អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថាមនុស្សជាង៨ម៉ឺន៥ពាន់នាក់បានទៅរស់នៅក្នុងជំរំភៀសខ្លួនចំនួន១៨៧កន្លែងដែលរដ្ឋាភិបាលបានបង្កើតឡើង។

​សូមជម្រាបថាទឹកភ្លៀងគឺជាប្រភពទឹកដ៏សំខាន់សម្រាប់ការធ្វើកសិកម្មក្នុងប្រទេសឥណ្ឌាប៉ុន្តែការធ្លាក់ភ្លៀងខ្លាំងជាប់ៗគ្នាជាច្រើនថ្ងៃតែងតែបង្កការលំបាកទៅដល់កសិករក្នុងប្រទេសមួយនេះ៕ (មាលីកា)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង