ឯកឧត្តម ស សុខា ទទួលតំណែងជាប្រធានក្រុមប្រឹក្សាកីឡាសិស្សអាស៊ាន

(ឥណ្ឌូនេស៊ី)៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា និងសហការី អញ្ជើញចូលរួមប្រជុំ គណៈកម្មការបច្ចេកទេស ក្រុមប្រឹក្សាកីឡាសិស្សអាស៊ាន លើកទី៧៣ និងគណៈកម្មការ ក្រុមប្រឹក្សា គ្រប់គ្រងកីឡាសិស្សអាស៊ានលើកទី​៥៦។

ឯកឧត្តមបានទទួលធ្វើជាប្រធានក្រុមប្រឹក្សាកីឡាសិស្សអាស៊ានអាណត្តិ ឆ្នាំ២០២០-២០២១ បន្ទាប់ពីរដ្ឋលេខាធិការក្រសួងអប់រំ នៃប្រទេសព្រុយណេ។

សូមបញ្ជាក់ថា  សព្វថ្ងៃនេះ  តំណែងជាប្រធានសហព័ន្ធ កីឡាសិស្ស-និស្សិតអាស៊ាន  កាន់កាប់ដោយអ្នកស្រី រដ្ឋលេខាធិការ ក្រសួងអប់រំ  នៃ  ប្រទេសប្រ៊ុយណេ ។ ពេលនេះមន្ត្រីរូបនេះ បានផុតអាណត្តិហើយៗក្នុងកិច្ចប្រជុំនៅកម្ពុជា នៃបណ្ដាប្រទេស អាស៊ាន   ឯកឧត្តម  ស សុខា  ត្រូវបានទទួលការគាំទ្រសម្រាប់តំណែងនេះ ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង