ជប៉ុន៖ ​អគ្គិភ័យឆាបឆេះស្ទូឌីយោថតភាពយន្តគំនូរជីវចលសម្លាប់មនុស្ស១៣នាក់​និងជាច្រើននាក់កំពុងបាត់ខ្លួន

(តូក្យូ)៖ អាជ្ញាធរជប៉ុននិយាយថា មនុស្ស១៣នាក់ប្រហែលបានបាត់បង់ជីវិត និងជាច្រើននាក់ទៀតកំពុងបាត់ខ្លួនបន្ទាប់ពី​អគ្គិភ័យដែលសង្ស័យថាជាការលួចដុតបានឆាបឆេះស្ទូឌីយោថតភាពយន្តគំនូវជីវចលដ៏ល្បីមួយនៅក្នុងទីក្រុងក្យូតូ ប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះ។

អាជ្ញាធរបានបន្តថា អគ្គិភ័យនោះក៏បានបង្កឲ្យមនុស្ស៣៨នាក់ទៀតរងរបួងផងដែរ ដោយក្នុងនោះមាន១០នាក់បានរងរបួសធ្ងន់។

ជនសង្ស័យដែលត្រូវបានប៉ូលិសឲ្យដឹងថាមានអាយុប្រហែល៤០ឆ្នាំនោះក៏បានរងរបួស និងបញ្ជូនទៅមន្ទីរពេទ្យ៕ (មាលីកា)

 
appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង