ស្អែកអត្តពលិកសិស្សកម្ពុជាចាប់ផ្តើមប្រកួតកីឡាសិស្សអាស៊ានលើកទី១១

(ឥណ្ឌូនេស៊ី)៖ ពេលនេះក្រុមកីឡាករ កីឡាការិនីសិស្សកម្ពុជា កំពុងស្ថិតនៅទីក្រុង Semarang ប្រទេសឥណ្ឌូនេស៊ី ចូលរួមប្រកួតកីឡាសិស្សអាស៊ានលើកទី១១ (Asean 11th School Games 2019)។

ស្អែកនេះកីឡាករ កីឡាការិនីហែលទឹកកម្ពុជានឹងប្រកួតលើវិញ្ញាសាជាច្រើន រហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩។ ចំនែកកីឡាវាយសី ពេញមួយថ្ងៃទី១៩ ខែកក្កដា កីឡាករ កីឡាការិនី កម្ពុជា នឹងប្រកួតលើវិញ្ញាប្រកួតជាក្រុមបុរស នារី ដោយកម្ពុជា ត្រូវប៉ះថៃ ឥណ្ឌូនេស៊ី និងសិង្ហបុរី។

ការប្រកួតកីឡាសិស្សអាស៊ាន២០១៩ ចាប់ផ្ដើមពីថ្ងៃទី ១៧ ដល់២៥ខែកក្កដាឆ្នាំ២០១៩នៅ Semareng ជ្វាកណ្តាល ប្រទេសឥណ្ឌូនេស៊ី ។

លោក  ព្រំ ប៊ុណ្ណយី នាយបេសកកម្មរបស់កម្ពុជា  សម្រាប់ព្រឹត្តិការណ៍នេះ  កីឡាករ-កីឡាការិនី  ត្រូវមានអាយុក្រោម  ១៨  ឆ្នាំគិតត្រឹមថ្ងៃប្រកួត។ នេះជាការប្រកួតលើកទី ១១  តែសម្រាប់ កម្ពុជា  ទើបតែចូលរួមបាន ៤  លើកទាំងលើកនេះប៉ុណ្ណោះ  កម្ពុជា  ចូលរួមដំបូងនៅឆ្នាំ  ២០១៦ ដែលកាលនោះការប្រកួតធ្វើនៅ  ឈៀងម៉ៃ  ប្រទេសថៃ  ហើយការចូលរួមដំបូងនោះ  កម្ពុជាដណ្ដើមបានមេដាយសំរិទ្ធមួយគ្រឿងលើប្រភេទកីឡាវាយកូនឃ្លីលើតុ។   បន្ទាប់ពីនោះមក  កម្ពុជាពុំដែលដណ្ដើមបានមេដាយទៀតឡើយ ។

កម្ពុជាបញ្ជូន៥ប្រភេទកីឡារួមមាន  កីឡាហែលទឹក   កីឡាអត្តពលកម្ម  កីឡាវាយសី  កីឡាវាយកូនឃ្លីលើតុ   និងកីឡាវាយកូនបាល់  ទៅចូលរួមប្រកួតដែលមានប្រតិភូសរុប៥៦នាក់៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង