FIFA WORLD CUP 22: កម្ពុជា ជួបជាមួយអ៊ីរ៉ង់ អ៊ីរ៉ាក់ បារ៉ែន និងហុងកុង ពូលC

(ម៉ាឡេស៊ី)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវជួបជាមួយប្រទេសអ៊ីរ៉ង់ អ៊ីរ៉ាក់ បារ៉ែន និងហុងកុង ក្នុងពូល C នៃការប្រកួតកីឡាបាល់ទាត់ជម្រុះជើងឯកពិភពលោក ២០២២ជុំទី២នៅប្រទេសកាតា និងជម្រុះជើងឯកអាស៊ី ២០២៣ នៅប្រទេសចិន បន្ទាប់ពីការចាប់ឆ្នោតធ្វើឡើងនៅថ្ងៃនេះ ក្នុងទីក្រុងកូឡុំពួ។

ការប្រកួតជុំទី២នេះ នឹងត្រូវលេងពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ដល់ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០។ ក្រុមលេខ១ក្នុងពូលទាំង៨ បូកនឹងលេខ២ល្អបំផុត៤ក្រុម (១២ក្រុម) ឡើងទៅជុំទី៣នៃការប្រកួតជម្រុះបាល់ទាត់ពិភពលោក និងបានកៅអីជើងឯកអាស៊ី២០២៣ដោយស្វ័យប្រវត្តិ។

កម្ពុជា ទទួលក្រុមជម្រើសហុង កុង មុនគេនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។ ៥ថ្ងៃបន្ទាប់ទទួលបារ៉ែន៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង