CWEA ​ទទួលបានកញ្ចប់ថវិកា ​២០លានដុល្លារ​ សម្រាប់ជួយ​ដល់​សហគ្រិន​ស្រ្តី​នៅ​កម្ពុជា​

(ភ្នំពេញ)៖ សមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) ទទួលបានទឹកប្រាក់ ២០លានដុល្លារក្រោមគម្រោង «កម្ចីហិរញ្ញប្បទានសហគ្រិនស្រ្តីវៃឆ្លាត» ដែលកញ្ចប់ថវិកានេះទទួលបានពីធនាគារ កាណាឌីយ៉ា។

ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងធនាគារកាណាឌីយ៉ា និងសហគ្រិនស្រ្តីកម្ពុជា នៅថ្ងៃទី១៦ ខែកក្កដា ក្រោមវត្តមានលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដែលមានអ្នកចូលរួមជាសហគ្រិនជាស្រ្តីប្រមាណ ៦០នាក់។

លោកជំទាវ អ៊ឹង កន្ថាផាវី បានឲ្យដឹងថា កញ្ចប់ថវិកានេះ ក្នុងគោលបំណងជួយពង្រឹងដល់សហគ្រិនជាស្ត្រីកម្ពុជា ដោយសង្ឃឹម និងជឿជាក់ថា គម្រោងនេះនឹងផ្តល់ប្រយោជន៍យ៉ាងច្រើនដល់ផ្នែក សហគ្រាសធុនតូច និងមធ្យម (SME) ជាពិសេសទៅលើស្រ្តីដែលជាម្ចាស់អាជីវកម្ម ទាំងតម្រូវការហិរញ្ញវត្ថុ និងជំនួយនានាក្នុងការបណ្តុះបណ្តាលផ្សេងៗផងដែរ។

ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា លោកឧកញ៉ា ពុង ឃាវសែ បានបញ្ជាក់ថា ធនាគារ កា​ណា​ឌីយ៉ា តែងតែបានផ្ដល់ការឧបត្ថម្ភ គាំទ្រដល់សមាគមស្រ្ដីសហគ្រិនកម្ពុជា ជារៀងរាល់ឆ្នាំ ចាប់​តាំង​ពីឆ្នាំ២០១៣ រហូតដល់ពេលបច្ចុប្បន្ននេះ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com