ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម១៨ឆ្នាំ ហ្វឹកហាត់ត្រៀមប្រកួតជើងឯកយុវជនអាស៊ាន

(កម្ពុជា)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម១៨ឆ្នាំ ត្រូវបានប្រមូលផ្តុំ និងហ្វឹកហាត់ដំណាក់កាលទី១ ត្រៀមសម្រាប់ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់តំបន់អាស៊ីអាគ្នេយ៍អាយុក្រោម១៨ឆ្នាំ ឆ្នាំ២០១៩។

ការប្រកួតនេះធ្វើឡើងនៅប្រទេសវៀតណាម ដោយដំណើរការប្រកួតពីថ្ងៃទី០៥ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ហើយកម្ពុជាស្ថិតនៅក្នុងពូល B ជាមួយម៉ាឡេស៊ី ថៃ ម្ចាស់ផ្ទះវៀតណាម សិង្ហបុរី និងអូស្ត្រាលី។

យុវជនកម្ពុជាបើកការប្រកួតដំបូងដោយត្រូវជួបក្រុមខ្លាំងអូស្ត្រាលី មុនជួបថៃ ម៉ាឡេស៊ី សិង្ហបុរី និងវៀតណាម៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង