ក្រុមហ៊ុនហ្គេនស៍បឺគ​រង្វាន់​យក្ស​ បាន​​​ប្រគល់​រថយន្ត​ថ្មី ៥​គ្រឿង​ ម៉ូតូ​ធំ​ ៣១គ្រឿង​ ​ទឹក​ប្រាក់​សុទ្ធ​​ ១៥០០ដុល្លា​រ ចំនួ​ន​២៧រង្វាន់​ និងទឹក​ប្រាក់​១០០​ដុល្លារ​​ដល់អ្នកឈ្នះរង្វាន់

 

(ភ្នំពេញ) ៖ ហ្គេនស៍បឺគរង្វាន់យក្ស បានប្រគល់រថយន្តថ្មី ៥គ្រឿង ម៉ូតូធំ ៣១គ្រឿង ទឹកប្រាក់សុទ្ធ ១៥០០ដុល្លារ ចំនួន២៧រង្វាន់ និងទឹកប្រាក់១០០ដុល្លារ ជាច្រើនរង្វាន់ទៀត ជូនអតិថិជនទូរទាំងប្រទេសបន្ទាប់ពីឧកាសបុណ្យចូលឆ្នាំខ្មែររួចមក។

 

លោក ចេង គុយលាង រស់នៅក្នុងខេត្តកណ្ដាល បានមានប្រសាសន៍បន្ទាប់ពីឈ្នះរង្វាន់រថយន្តថ្មី ពីស្រាបៀរហ្គេនស៍បឺគថា ពីដំបូងលោកពុំដែលជឿរឿងឈ្នះរង្វាន់ ធំដល់ថ្នាក់ឡាន ម៉ូតូនោះទេ។ ប៉ុន្តែនៅពេលដែលលោកគាស់ក្រវិលកំប៉ុងស្រាបៀរហ្គេនស៍បឺគផ្ទាល់ដៃឃើញរូបឡាន លោកក៏បានយកទៅសួរអ្នកលក់នៅដេប៉ូលក់ស្រាបៀរ គាត់ថា ពិតជាត្រូវឡានមែន។

 

លោកបានថ្លែងថា ៖«ខ្ញុំសប្បាយចិត្តបំផុតដែលបានត្រូវរង្វាន់ឡានពីស្រាបៀរហ្គេនស៍បឺគ ហើយស្រាបៀរហ្គេនស៍បឺគ បានផ្តល់រង្វាន់ឡានថ្មីខ្លាញ់គោ ពិតៗដល់ខ្ញំ »។

 

លោក រន ឌីម៉ង់ រស់នៅខេត្ដកំពង់ធំ ដែលជាអ្នកឈ្នះរង្វាន់ម៉ូតូថ្មី ក៍មានប្រសាសន៍ផងដែរថា ខ្ញុំមិនដែលមានចេតនាចង់ឈ្នះរង្វាន់នោះទេ តែខ្ញុំតែងតែចូលចិត្ដពិសាស្រាបៀរហ្គេនស៍បឺគ រហូតឲ្យតែមានកម្មវិធីផ្ដងៗ នៅផ្ទះខ្ញុំ ព្រោះវាមានរសជាតិឆ្ងាញ់លើសពីស្រាបៀរធម្មតា។

បើតាម លោក លី ប៊ុនស្រ៊ុន ជាប្រធានផ្នែកលក់ ស្រាបៀរហ្គេនស៍បឺគ បានថ្លែងថា បន្ទាប់ពីចូលឆ្នាំខ្មែររួចមក ឃើញមានអ្នកឈ្នះរង្វាន់យ៉ាងច្រើនគួរឲ្យកត់សំគាល់ នេះគឺដោយសារតែអតិថិជនមានការពេញចិត្តពិសា ស្រាបៀរហ្គេនស៍បឺគ រសជាតិ និងគុណភាព អាល្លឺម៉ង់កាន់តែច្រើនឡើងៗ ទើបមានអ្នកឈ្នះរង្វាន់ធំដល់ទៅរាប់រយនាក់ គ្រាន់តែឧកាសចូលឆ្នាំខ្មែរប៉ុន្មានថ្ងៃប៉ុណ្ណោះ។ លោកបន្តទៀតថា ហ្គេនស៍បឺគ នឹងផ្តល់រង្វាន់អោយទាល់តែគ្រប់ចំនួន រថយន្តថ្មី ១០០គ្រឿង ម៉ូតូធំ ៣០០គ្រឿង និងបន្ថែមរង្វាន់ទឹកប្រាក់សុទ្ធ ជាច្រើនរង្វាន់ទៀត។

 

គួរអោយកត់សំគាល់ផងដែរថា ការប្រកាសផ្ដល់រង្វាន់យក្សរបស់ក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺគ ឃើញមានអ្នកឈ្នះរង្វាន់ជាហូរហែរ ទៅតាមលេខរៀងលំដាប់បន្តបន្ទាប់ដែលធ្វើអោយអតិថិជនជឿជាក់បាន៕(SNសឺន ជុំសុធន)

 

Motor Winner Untitled

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង