ប្រេងសាំង បន្ត​ឡើងថ្លៃ ចាប់ពី​ថ្ងៃទី​១៦-៣១​កក្កដា​

(​ភ្នំពេញ​)៖ តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ នៅតាម​ស្ថានីយ​ប្រេងសាំង ទូទាំងប្រទេស ក្នុង​រយៈពេល​កន្លះ​ខែ គិត​ចាប់ពី​ថ្ងៃទី​១៦ ខែកក្កដា ដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩ បាន​ឡើងថ្លៃ​បន្តិច​ធៀប​នឹង​កន្លះ​ខែ​មុន​។ នោះ​គឺ​ប្រេងសាំង​ធម្មតា ថ្លៃ ៣៧៥០ រៀល ក្នុង ១​លីត្រ និង​ប្រេងម៉ាស៊ូត ថ្លៃ ៣៥៥០ រៀល ក្នុង ១​លីត្រ​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម​។​

​ចំណែក​ប្រេងសាំង​ស៊ុប​ពែរ គឺ​ក្រសួងពាណិជ្ជកម្ម មិនបាន​កំណត់​តម្លៃ​យូរ​ខែ​មកហើយ ដើម្បី​ទុក​ឲ្យ​ក្រុមហ៊ុន​លក់​ប្រេង ប្រកួតប្រជែង​គ្នា​។ ក្នុងនោះ នៅ​កា​រ៉ា​ស់​សាំង លក់​ប្រេង កាល់​តិច តូ​តា​ល់ ភី​ធី​ធី តេ​ឡា និង​សូគីម៉ិច ពិសេស​នៅ​ភ្នំពេញ ក្នុង​រយៈពេល​កន្លះ​ខែ​នេះ គិត​ចាប់ពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ លក់​ក្នុងតម្លៃ ៤១០០ រៀល ក្នុង ១​លីត្រ​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ ប្រេងសាំង​ធម្មតា លក់​ក្នុងតម្លៃ ៣៦០០ រៀល ក្នុង ១​លីត្រ និង​ប្រេងម៉ាស៊ូត ថ្លៃ ៣៥០០ រៀល ក្នុង ១​លីត្រ​។ រីឯ​ប្រេងសាំង​ស៊ុប​ពែរ ថ្លៃ ៣៩៥០ រៀល ទៅ ៤០០០ រៀល ក្នុង ១​លីត្រ​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com