ពិព័រណ៍អចលនទ្រព្យកម្ពុជាដ៏ធំប្រចាំឆ្នាំ​ នឹងមកដល់​នៅដើម​ខែ​ក្រោយ​នេះ​

(ភ្នំពេញ)៖ ក្រុមហ៊ុន Realestate.com.kh នឹងរៀបចំព្រឹត្តិការណ៍អចលនទ្រព្យដ៏ធំប្រចាំឆ្នាំ២០១៩ នេះ ឬហៅថា​ “ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩”។ ពិព័រណ៍ឆ្នាំនេះនឹងធ្វើនៅថ្ងៃទី០៤-០៥ ខែតុលា ជា​មួយ​​នឹងការតាំង​បង្ហាញគម្រោងអចលនទ្រព្យធំៗ និងក្រុមហ៊ុនអចលនទ្រព្យចម្រុះទាំងក្នុងស្រុក និងអន្តរជាតិ។

ព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជាបានក្លាយជាវេទិកាគម្រូមួយសម្រាប់ប្រវត្តិសាស្រ្តនៃការទិញ-លក់អចលនទ្រប្យនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការដាក់បង្ហាញគម្រោងបុរី ខុនដូ ដី និងអចល​ន​ទ្រព្យផ្សេងៗរាប់រយគម្រោង វេទិកានេះបានទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនជាតិ និងអន្តរជាតិ អ្នកទិញក្នុងស្រុក និងក្រៅស្រុករាប់ពាន់នាក់ក្នុងពិព័រណ៍កន្លងមក។

ពិព័រណ៍អចលនទ្រព្យពិត បង្ហាញគម្រោងពិត ជួបគ្នាជាមួយអតិថិជនពិត បានជំរុញការទិញ-លក់នៅ​នឹងកន្លែងភ្លាមៗ សរុបជាទឹកប្រាក់រាប់សិបលានដុល្លារ។ សម្រាប់ឆ្នាំនេះ ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកនេះនឹងធ្វើ​នៅ​សណ្ឋា​គារ​ណា​ហ្គាវើល​ ភ្នំពេញ​ នៅសាលធំ ជាន់ទី២ រយៈពេលពីរថ្ងៃ ចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ៦ ល្ងាច។

ក្រៅពីការតាំងបង្ហាញគម្រោងលំនៅដ្ឋានដ៏ប្រណិត និងជួបគ្នារវាងអ្នកលក់ និងអ្នកទិញ នៅក្នុងពិព័រណ៍​ដ៏ធំនេះនឹងមាន វគ្គសិក្ខា ​សាលាអប់រំសម្រាប់វិស័យអចលនទ្រព្យក៏នឹងដំណើរការពីរថ្ងៃពេញ​ផង​​ដែរ ជាមួយប្រធានក្តៅៗ ល្អៗ ទាក់ទងនឹងស្ថានភាពទីផ្សារស្តីអំពីទីផ្សារអចលនទ្រព្យកម្ពុជានៅពេលបច្ចុប្បន្ន ដោយមានការធ្វើបទបង្ហាញពីវាគ្មិនជំនាញៗទាំងក្នុងស្រុក និងអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com