ការប្រកួតលីហ្គកំពូលថ្ងៃនេះមានពីរប្រកួត ឯកក្រុមខ្លាំងៗប៉ះគ្នាថ្ងៃស្អែក

ភ្នំពេញៈ ការប្រកួតកីឡាបាល់ទាត់ក្របខណ្ឌលីហ្គកំពូលកម្ពុជាមិត្តហ្វូនខាំបូឌាលីហ្គ ឈាន​ចូលសប្តាហ៍ទី៨ហើយនៅចុងសប្តាហ៍នេះ។
 

ការប្រកួតថ្ងៃសៅរ៍នេះមានពីរប្រកួតដែលសុទ្ធតែធ្វើឡើងនៅកីឡដ្ឋានស្តាចចាស់។ តែពិតការប្រកួតថ្ងៃនេះត្រូវមានបីប្រកួតតែបឹងកេតលើកការប្រកួតជាមួយណាហ្កានៅលេងថ្ងៃអាទិត្យដោយសារការប្រកួត AFC Cup កាលពីថ្ងៃពុធ។

 

នៅរសៀលថ្ងៃនេះវេលាម៉ោង៣និង០០នាទីរសៀល ក្រុមស៊ីម៉ាក់ត្រូវទទួលក្រុម វ៉េស្ទើន នៅស្តាតចាស់។ សម្រាប់ស៊ីម៉ាក់កំពុងស្ថិតនៅលំដាប់ទី១១ ក្នុងតារាជើងឯកក្រោយលេងបាន៧ប្រកួត ស្មី៣ ចាញ់៤ មាន៣ពិន្ទុ។ ចំនែកវេស្ទើន លេខ៨ ៧ប្រកួតឈ្នះ២ ស្មើ២ និងចាញ់៣ មាន៨ពិន្ទ។ សូមរម្លឹកថាក្រុមទាំងពីរនេះធ្លាប់ជួបគ្នាប្រាំដងរួចមកើយ ដោយស៊ីម៉ាក់ ឈ្នះ៤ដង និងចាញ់ម្តង ឯវ៉េស្ទើន ឈ្នះ១ដង និងចាញ់៤ដង។

 

 

មួយប្រកួតទៀតថ្ងៃនេះ ក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលក្រុមអាស៊ីអឺរ៉ុប នៅកីឡាដ្ឋានចាស់ដែរវេលាម៉ោង១៨និង០០នាទីតទៅ។ នគរបាលជាតិពេលនេះឈរនៅលេខ៧ បន្ទាប់ពី ឈ្នះ២ប្រកួត ស្មើ៣ប្រកួត និងចាញ់២ប្រកួត។​ ឯអាស៊ីអឺរ៉ុប ៧ប្រកួតឈរនៅលេខ១០ ឈ្នះ១ មិនដែលស្មើនិងចាញ់៦ប្រកួតមាន៣ពិន្ទុ។ ប្រវត្តិជួបគ្នាកន្លងមក ៧ ប្រកួតចុងក្រោយ នគរបាលជាតិឈ្នះ៤ដង ចាញ់២ និងស្មើ១។

 

ការប្រកួតថ្ងៃស្អែក គីរីវង្សសុខសែនជ័យទទួល ខាំបូឌាថៃហ្គ័រ នៅតាកែវ ម៉ោង៣និង០០នាទីរសៀល បឹកេតទទួលណាហ្កា នៅពហុកីឡដ្ឋានជាតិ ម៉ោង១៨និង០០នាទី ភ្នំពេញក្រោន ជួបអគ្គិសនីកម្ពុជា នៅRSN វេលាម៉ោង១៨និង០០នាទី និងមួយប្រកួតទៀតជាជំនួបធំដោយ ក្រុមក្រសួងការពារជាតិ ជួបព្រះខ័នរាជស្វាយៀងនៅកីឡដ្ឋានស្តាតចាស់ វេលាម៉ោង ១៨និង០០នាទី៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង