កាត្មាន់ឌូ៖ មនុស្ស៣០នាក់ស្លាប់ និង១៨នាក់បាត់ខ្លួនក្នុងគ្រោះទឹកជំនន់នៅប្រទេសនេប៉ាល់

មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិនៃប្រទេសនេប៉ាល់បាននិយាយថា មនុស្សចំនួន៣០នាក់បានបាត់បង់ជីវិត និងមនុស្សចំនួន១៨នាក់ផ្សេងទៀតបានបាត់ខ្លួន ក្នុងគ្រោះទឹកជំនន់ និងបំណាក់ដីនៅក្នុងប្រទេសនេះ ។

មន្ត្រីដដែលបានបន្តថា គ្រោះមហន្តរាយទឹកជំនន់ និងបំណាក់ដី បានកើតឡើងខណៈដែលភ្លៀងជាច្រើនមេបានបង្អុរធ្លាក់ឥតឈប់ឈរ ចាប់តាំងពីថ្ងៃព្រហស្បត៍ ទី១១ ខែកក្កដា រហូតដល់ថ្ងៃអាទិត្យ ទី១៤ ខែកក្កដាដដែលនេះ ដែលរុញច្រានកំណើនទឹកជំនន់អោយកើនឡើងខ្ពស់ ។

សូមរំលឹកជូនថា កាលពីឆ្នាំ២០១៨កន្លងទៅ មនុស្សប្រមាណជាង៥០០នាក់ បានបាត់បង់ជីវិត ក្នុងគ្រោះមហន្តរាយធម្មជាតិទឹកជំនន់ និងបំណាក់ដី ប្រហាក់ប្រហែងលគ្នានេះ ដែលបង្កអោយមានក្តីបារម្ភយ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាល ៕លីលី

A man carrying a child walks towards the dry ground from a flooded colony in Kathmandu, Nepal July 12, 2019. REUTERS/Navesh Chitrakar

អត្ថបទដែលជាប់ទាក់ទង