ស្ថានទូតចិន និងខេត្តព្រះសីហនុ ​ជំរុញកិច្ចសហប្រតិបត្តិការ​ថ្នាក់ក្រោមជាតិ​ និងពន្លឿនការកសាងតំបន់សេដ្ឋកិច្ចពិសេស

(ភ្នំពេញ)៖ តំណាងស្ថានទូតចិនប្រចាំកម្ពុជា និងអភិ​បាលខេត្តព្រះសីហនុ ជំរុញកិច្ចសហប្រតិបត្តិការថ្នាក់ក្រោមជាតិរវាងប្រទេសទាំងពីរ ពិសេសពន្លឿនការកសាងតំបន់សេដ្ឋកិច្ចពិសេសនៅក្រុងព្រះសី​ហ​នុ​។

ស្ថានទូតចិនប្រចាំនៅកម្ពុជា បានប្រកាសឲ្យដឹងថា ថ្មីៗនេះ លោកឯកអគ្គរដ្ឋទូតចិន Wang Wentian មានជំនួបជាមួយឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅស្ថានទូតផ្ទាល់។ ភាគីទាំងពីរបាន​ផ្លាស់ប្ដូរយោបល់ទៅវិញទៅមកទាក់ទងនឹងកិច្ចសហប្រតិបត្តិការថ្នាក់ក្រោមជាតិរវាងចិន និងកម្ពុជា រួមជាមួយកិច្ចការជំរុញកសាងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុជាដើម។

ក្នុងជំនួបនោះ មានការចូលរួមផងដែរពីលោកស្រីទីប្រឹក្សាកិច្ចការនយោបាយ Zuo Wenxing លោកសេនានុព័ន្ធយោធា Li Ningya លោកទីប្រឹក្សាកិច្ចការពាណិជ្ជកម្ម Li An និងលោកទីប្រឹក្សា Li Jie ជា​ដើម​៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com