សហភាព​អឺរ៉ុប​ជ្រើសតាំង​លោកស្រី​ ​Carmen Moreno ​ជាឯកអគ្គរដ្ឋទូតថ្មី​ប្រចាំ​កម្ពុជា​

(ភ្នំពេញ)៖ សហភាព​អឺរ៉ុបបាន​ជ្រើសតាំង​លោកស្រី ​Carmen Moreno ជាឯកអគ្គរដ្ឋទូតថ្មី​ប្រចាំប្រទេស​កម្ពុជាជំនួសលោក George Edgar​ ដែល​នឹង​ចាកចេញ​ពីកម្ពុជា​នៅចុងខែសីហាខាងមុខនេះ។

ឯកអគ្គរដ្ឋ​ទូតថ្មី​រូបនេះ អាចនឹង​មកដល់កម្ពុជា​នៅដើមខែកញ្ញា។ លោកស្រី​ Carmen Moreno ជា​ជន​ជាតិ​អេ​ស្ប៉ា​ញ មន្ត្រីជាន់ខ្ពស់​សម្រាប់​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប (ASEM) និង​ជា​តំណាង​ពិសេស​ប្រចាំ​នៅ​អា ​ហ្វ​ហ្កា​​នី​ស្ថាន និង​ប៉ា​គី​ស្ថាន​។

លោកស្រីក៏ធ្លាប់ធ្វើជា​ឯកអគ្គរាជទូតអេស្ប៉ាញ​ប្រចាំ​ប្រទេសក្នុងតំបន់​អាស៊ី​អាគ្នេយ៍មួយចំនួន ​ដូច​ជា​ ថៃ មីយ៉ាន់ម៉ា ឡាវ និងកម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com