កម្ពុជា-ឥណ្ឌូនេស៊ី ​ធ្វើ​សន្និសីទសារព័ត៌មាន ​ស្តីពីពិព័រណ៍ពាណិជ្ជកម្មមិត្តភាព​រវាង​​ប្រទេស​​ទាំងពីរ​​

(ភ្នំពេញ)៖ សន្និសីទសារព័ត៌មានស្តីពីពិព័រណ៍ពាណិជ្ជកម្មមិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ី ឆ្នាំ២០១៩ គ្រោងធ្វើឡើងរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ ២១ ខែកក្កដា ឆ្នាំ២០១៩ នៅលើទឹកដីអង្គរនៃខេត្តសៀម​រាប ដើម្បីអបអរសាទរខួបអនុស្សាវរិយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ឥណ្ឌូ​នេស៊ី។

តាមរយៈសន្និសីទនេះ អ្នកសារព័ត៌មានទាំងអស់ បានស្វែងយល់អំពីកិច្ចសហប្រតិបត្តិការវិស័យពាណិ​ជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ឥណ្ឌូនេស៊ី និងកិច្ចសហប្រតិបត្តិការផ្សេងៗនៅក្នុងក្របខណ្ឌអាស៊ាន ព្រម​ទាំង​ដំណើរការរៀបចំទូទៅនៃព្រឹត្តិការណ៍ពិព័រណ៍ខាងលើ ដែលតាមការឱ្យដឹងពីមន្ត្រីជាន់ខ្ពស់ទាំងពីរ គឺមានការតាំងបង្ហាញផលិតផលចម្រុះដោយក្រុមហ៊ុនជាង ១០០ អមជាមួយវេទិកាធុរកិច្ច កម្មវិធីសម្តែងសិល្បៈ ការប្រកួតកីឡាមិត្តភាព ការផ្លាស់ប្តូរលិខិតអបអរសាទរ ការចងក្រងសៀវភៅមិត្តភាព​ខួប ៦០ឆ្នាំ មហោស្រពភាពយន្ត និងការសម្ពោធសមិទ្ធផលនានា។

សូមជម្រាបថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ឥណ្ឌូនេស៊ី កាលពីឆ្នាំ២០១៨ សម្រេចបានទឹកប្រាក់ចំនួន​ ៥៥៨.៦២លានដុល្លារ ក្នុងនោះការនាំចេញរបស់កម្ពុជា ទៅកាន់ឥណ្ឌូនេស៊ី មានទឹកប្រាក់ ៣៣​លានដុល្លារ និងនាំចូលមានទឹកប្រាក់ ៥២៥.៦លានដុល្លារ។ គិតត្រឹមខែមេសា ឆ្នាំ២០១៩ ទំហំពាណិជ្ជ​កម្មទ្វេភាគីមានចំនួន ១៩៦.២៦លានដុល្លារ គឺបានកើនឡើង ១០.៤៨% ធៀបរយៈពេលដូចគ្នា ក្នុង​ឆ្នាំ​២០១៨៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង