កោះកុងនឹងមានព្រលានយន្តហោះថ្មីមួយទៀត​ ដែលវិនិយោគ​ដោយក្រុមហ៊ុនថៃ​

(កោះ​កុង)៖​ ​ព្រលា​នយន្តហោះ​ ដែល​មានស្រាប់​ស្ថិតនៅ​ក្នុងក្រុង​ខេមរភូមិន្ទ​ ខេត្ត​កោះកុង​ ដែល​ត្រូវ​បាន​ផ្អាក​ដំណើរការ​តាំងពី​ឆ្នាំ២០០១​ កំពុងស្ថិតក្នុងដំណើរការសាងសង់ឡើងវិញ។

រដ្ឋាភិបាល​បាន​អនុញ្ញាត្ត​ជាគោល​ការណ៍​ទៅលើ​ការ​កែ​លម្អ​ និង​អភិវឌ្ឍ​បន្ថែម​ទៅ​លើ​ព្រលា​នយន្តហោះចាស់​នេះ ដោយ​ការ​ផ្តល់​សិទ្ធិ​វិនិយោគ​ទៅ​ឱ្យ​ក្រុមហ៊ុន​ Bangkok​ Airway​ របស់​ថៃ​។

នេះជាព្រលានយន្តហោះទីពីរបន្ថែមពីលើ​ព្រលា​នយន្តហោះ​តារា​សាគរ​ ដែល​វិនិយោគ​ដោយក្រុម​ហ៊ុន​ចិន​​​ ត្រៀម​នឹង​ដាក់​ឱ្យ​ដំណើរការ​នៅ​ឆ្នាំក្រោយ​នេះ​៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com