សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ អញ្ជើញ​ជា​អធិបតី​ សិក្ខាសាលា​ស្តី​ពី​ “​ក្រប​ខណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ ប្រកបដោយ​ចីរភាព​កម្ពុជា​ ឆ្នាំ​២០១៦-២០៣០​ (SDGs)​ ”

(​ភ្នំពេញ)​៖​ នា​ព្រឹក​ថ្ងៃ​សុក្រ​ ១១​កើត​ ខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០១៩​ ព្រឹទ្ធសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ រៀបចំ​សិក្ខាសាលា​ស្តី​ពី​ “​ក្រប​ខណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ ប្រកបដោយ​ចីរភាព​កម្ពុជា​ ឆ្នាំ​២០១៦-២០៣០​ (SDGs)​ ”​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​សាល​សិក្ខាសាលា​បណ្ណាល័យ​ព្រឹទ្ធសភា​។​

​សិក្ខាសាលា​នេះ​ ប្រព្រឹត្ត​ទៅ​រយៈពេល​១​ថ្ងៃ​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សមាជិក​ សមាជិកា​ព្រឹទ្ធសភា​ រដ្ឋសភា​ ថ្នាក់ដឹកនាំ​ និង​មន្ត្រីរាជការ​នៃ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​ ព្រមទាំង​ទាំង​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ ក្រោម​កិច្ចសហការ​រៀបចំ​រវាង​ព្រឹទ្ធសភា​ ក្រសួងផែនការ​ កម្មវិធី​អ​ភ​វឌ្ឍន៍​សហប្រជាជាតិ​(UNDP)​ និង​វិទ្យាស្ថាន​សភា​កម្ពុជា​។​

​អង្គ​សិក្ខាសាលា​ក៏​មានការ​ឡើង​ថ្លែង​សុន្ទរកថា​ស្វាគមន៍​ ដោយ​ ឯកឧត្តម​ យ៉ង់​ សែ​ម​ ប្រធាន​គណៈកម្មការ​ទី​១​ព្រឹទ្ធសភា​ ចំណាប់អារម្មណ៍​ របស់​ឯកឧត្តម​ អ៊ុ​ សា​រឹទ្ធ​ អគ្គលេខាធិការ​ព្រឹទ្ធសភា​ លោកស្រី​ Rizvina​ De​ Alwis​ ប្រធាន​ស្តីទី​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​ និង​លោក​ គឹ​ម​យា​ត​ ដា​រ៉ា​រិ​ទ្ធ​ នាយក​វិទ្យាស្ថាន​សភា​កម្ពុជា​។​ ក្រៅពី​នេះ​ អង្គ​សិក្ខាសាលា​ ក៏​មានការ​ពិភាក្សា​ និង​ធ្វើ​បទ​បង្ហាញ​ស្តីទី​ ស្ថានភាព​ទូទៅ​នៃ​ SDGs​ ក្នុង​ក្របខ័ណ្ឌ​សាកល​ និង​ការ​វាយតម្លៃ​ការ​អនុវត្ត​ SDGs​ ដោយ​លោក​បណ្ឌិត​ Richard​ Marshall​ អ្នកជំនាញ​ SDGs​ UNDP​ និង​ការ​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​ ដំណើរការ​ធ្វើ​មូល​ដ្ឋា​នី​យ​កម្ម​ SDGs​ និង​ការ​រៀបចំ​ក្រប​ខណ្ឌ​ CSDGs៖​ បញ្ហា​ប្រឈម​ និង​ទិស​ដៅ​បន្ត​ និង​ការ​តាមដាន​ត្រួតពិនិត្យ​ និង​វាយតម្លៃ​ការ​អនុវត្ត​ CSDGs៖​ របាយការណ៍​ត្រួតពិនិត្យ​ថ្នាក់​ជាតិ​ ដោយ​ស្ម័គ្រចិត្ត​ និង​ការ​ប្រមូល​ទិន្នន័យ​សម្រាប់​ការ​វាយតម្លៃ​ ប​ញ្ហ​ប្រឈម​ និង​ទិស​ដៅ​បន្ត​ ដោយ​ឯកឧត្តម​ ប៉ូច​ សុវណ្ណ​ឌី​ អគ្គនាយករង​ផែនការ​ នៃ​ក្រសួងផែនការ​ ទទួល​បន្ទុក​ SDGs​ ៕


អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com