អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ ចំនួន​០៦​នាក់​ តាម​ច្រក​អន្តរជាតិ​ជាំ​

(​ឧត្តរមានជ័យ)​៖​ អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ ចំនួន​០៦​នាក់​ តាម​ច្រក​អន្តរជាតិ​ជាំ​ ដែល​ភាគី​ថៃ​ចាប់ខ្លួន​ពី​បទ​ឆ្លង​ដែន​ចូល​ក្នុង​ទឹកដី​ថៃ​ដោយ​ខុសច្បាប់​ជាប់គុក​ខេត្ត​ ស៊ី​សាកេ​ត​ ប្រទេស​ថៃ​ មក​ឲ្យ​កម្ពុជា​វិញ​ កាលពី​ថ្ងៃ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០១៩​ វេលា​ ម៉ោង​១៥​និង​០៥​នាទី​ ។​

​ពលរដ្ឋ​ទាំង​៦​នាក់​ដែល​អាជ្ញាធរ​ថៃ​បញ្ជូន​ខ្លួ​កមក​វិញ​រួម​មានៈ​១.​ឈ្មោះ​ ណ​ន​ ទីណា​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ រស់នៅ​ ភូមិ​ឃ្លាំង​កណ្តាល​ ឃុំ​ត្រពាំង​ប្រី​យ៍​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្ត​ រ​មាន​ជ័យ​ ចាប់ខ្លួន​ថ្ងៃ​ទី​០៦.០១.២០១៣​ ចូល​តាម​ច្រក​អូរ​ ស្វាយ​។​២.​ឈ្មោះ​ រ៉ក​ ខួ​ន​ ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ​ រស់នៅ​ភូមិ​ជ្រៃ​ ត្នោត​ ឃុំ​ត្រាំកក់​ ស្រុក​ត្រាំកក់​ ខេត្តតាកែវ​ ចាប់ខ្លួន​ថ្ងៃ​ទី​ ២១.០២.២០១៦​ ចូល​តាម​ច្រក​អូរ​ស្វាយ​។​៣.​ឈ្មោះ​ ឈូក​ ខ្មូរ​ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ រស់នៅ​ភូមិ​ ល្បើក​ ឃុំ​ល្បើក​ ស្រុក​ឈូក​ ខេត្តកំពត​ ដូច​គ្នា​។​៤.​ឈ្មោះ​ ញៀន​ គាវ​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ រស់នៅ​ភូមិ​មេ​ ម៉ៃ​ ឃុំ​ក្រែក​ ស្រុក​ក្រែក​ ខេត្ត​ត្បូងឃ្មុំ​ ចាប់ខ្លួន​ថ្ងៃ​ទី​ ០៧.០៦.២០១៨​ ចូល​តាម​ច្រក​ដើម​ស្ពុង​។​៥.​ឈ្មោះ​ ជួន​ ហេង​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ រស់នៅ​ភូមិ​តា​ ឡូ​ ឃុំ​តា​ឡូ​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​ ចាប់ខ្លួន​ថ្ងៃ​ទី​ ២០.០២.២០១៦​ ចូល​តាម​ច្រក​អូរ​ស្វាយ​។​៦.​ឈ្មោះ​ ចាន់​ ឆៃ​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ រស់នៅ​ភូមិ​ លំ​ ទង​ថ្មី​ ឃុំ​លំ​ទង​ថ្មី​ ស្រុក​អន្លង់​វែង​ ខេត្តឧត្តរមានជ័យ​ ចាប់ខ្លួន​ ថ្ងៃ​ទី​២០.០៤.២០១៧​ ចូល​តាម​ច្រក​អូរ​ស្វាយ​។​

​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ទាំង​៦​នាក់​ដែល​ថៃ​បញ្ជូន​មក​ឲ្យ​កម្ពុជា​ វិញ​នោះ​ត្រូវ​បាន​សមត្ថកិច្ច​អប់រំ​រួច​ក៏​ឲ្យ​វិល​ទៅ​លំនៅ​ដ្ឋា​ន​ វិញ​ ៕


អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com