សមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួនបុរសម្នាក់តាមដីការបស់ព្រះរាជអាជ្ញា រឿងលួចលុយក្រុមហ៊ុន

(ភ្នំពេញ)៖ បុរសជាបុគ្គលិកក្រុមហ៊ុនចែកចាយសម្ភារបន្ទប់ទឹកម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ ឃាត់ខ្លួនតាមដីការបស់លោកព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងរាជធានី ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត។

យោងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ បានបញ្ជាឲ្យឈ្មោះ ហៀក សុវណ្ណារាជ ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅផ្លូវលំ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្ហាញខ្លួននៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។

ដោយរកឃើញថា ជនសង្ស័យឈ្មោះ ហៀក សុវណ្ណារាជ ជាតំណាងចែកចាយ ពិតជាបានប្រព្រឹត្តអំពើរំលោភទំនុកចិត្ត ដោយកិបកេងលុយជាច្រើនរបស់ក្រុមហ៊ុន QING JIANG YUAN TRADING CO,LTD ពិតប្រាកដមែន ទើបសមត្ថកិច្ចជំនាញ ឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕(ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com