អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប (EBA) គឺជាស្រមោល មិនមែនជាដៃគូពាណិជ្ជកម្មទៀតទ

(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចាត់ទុកប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប (Everything But not Arms- EBA) គឺជាស្រមោល មិនមែនជាដៃគូពាណិជ្ជកម្មរបស់កម្ពុជាតទៅទៀតឡើយ។

លោក ផៃ ស៊ីផាន បានសរសេរលើទំព័រហ្វេសប៊ុកថា «សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីទិដ្ឋភាពនៃទស្សនកិច្ចនៅអឺរ៉ុប ដែលសម្ដេចតេជោបានជួបជាមួយថ្នាក់ដឹកនាំប្រជាជាតិ EU ហើយអ្វីដែលគេបានលើកនោះ គឺកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មតែប៉ុណ្ណោះ។ រីឯបញ្ហា EBA​ បានក្លាយជាស្រមោលទៅហើយ។ កិច្ចសហការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងប្រជាជាតិ ដែលជាសមាជិក EU គឺជាមូលដ្ឋានគ្រឹះ និងទិសដៅនៃពាណិជ្ជកម្មកម្ពុជា»។

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com