សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​

(​ភ្នំពេញ​)៖​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ១១​កើត​ ខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០១៩​នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​។​

​សម្រាប់​របៀបវារៈ​នៃ​កិច្ចប្រជុំ​ក្នុង​ស​ប្តា​ហ៍​នេះ​មាន​ដូច​ខាងក្រោម​៖
១)​សេចក្តី​ព្រាង​យុទ្ធសាស្ត្រ​ជាតិ​ ស្តី​ពី​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៩-២០២៥​។​
២)​សេចក្តីព្រាងច្បាប់​ស្តី​ពី​កិច្ច​ការពារ​អ្នក​ប្រើប្រាស់​។​
៣)​សេចក្តីព្រាងច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​។​
៤)​គម្រោង​វិនិយោគ​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​បន្ថែម​ ៤​គម្រោង​អានុភាព​សរុប​១៤០​មេ​ហ្គា​វ៉ា​ត់​។​
៥)​បញ្ហា​ផ្សេងៗ​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com