​ ជំរំជនភៀសខ្លួននៅបង់ក្លាដែសកំពុងរងគ្រោះដោយទឹកជំនន់​

(បរទេស)៖ ការជន់លិច និងការរអិលបាក់ដីបណ្ដាលមកពីភ្លៀង​មូសុងធ្លាក់ខ្លាំងនិងបានគំរាមកំហែងដល់ជីវិតជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលរស់ក្នុងជំរំជនភៀសខ្លួននៅប្រទេសបង់ក្លាដែស។

បច្ចុប្បន្ន កម្មវិធីស្បៀងអាហារពិភពលោក (WFP) និងអង្គការមនុស្សធម៌នានាកំពុងអនុវត្តវិធានការបង្ការនៅ​ជំរំក្នុងស្រុកឆ្នេរសមុទ្រភាគខាងត្បូងនៃ Cox’s Bazar ដែលមានជនជាតិរ៉ូហ៊ីងយ៉ាជាង១លាននាក់ដែលបានរត់គេចខ្លួនចេញពីអំពើហិង្សាដែលបង្កឡើងដោយយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា។

​WFP ​បានឲ្យដឹងថាស្ថានភាព​ក្នុងជំរំនេះគឺកាន់តែធ្ងន់ទៅៗបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងឥតស្រាកអស់រយៈពេលជាច្រើនថ្ងៃ​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com