Yokohama FC ចុះហត្ថលេខាជាមួយកីឡាករវ័យ៤១ឆ្នាំ Shunsuke Nakamura

(ជប៉ុន)៖ ក្លិបបាល់ទាត់ជប៉ុន Yokohama FC បានដាក់ការទុកចិត្តលើពាក្យថាបទពិសោធន៍ ក្រោយដាក់ខ្សែប្រយុទ្ធចាស់ជាងគេក្នុងបាល់ទាត់ឱ្យលេង។

ក្នុងអាយុ៤១ឆ្នាំ អតីតខ្សែបម្រើប្រយុទ្ធShunsuke Nakamura ដែលបានផ្តើមអាជីពនៅឆ្នាំ១៩៩៧ បានសម្រេចផ្ទេរមកលេងឱ្យក្លិបនៅលីហ្គទី២មួយនេះ។ ប៉ុន្តែគេមិនមែនចាស់ជាងគេក្នុងក្លិបនោះទេ។

ព្រោះមានខ្សែប្រយុទ្ធវ័យ៥២ឆ្នាំ Kazuyoshi Miura មួយទៀតដែលបានចុះហត្ថលេខាថ្មីជាមួយក្លិប Yokohama នៅខែមករាកន្លងទៅនេះ។ i

Miura ដែលបានបង្ហាញខ្លួនពីរប្រកួតក្នុងរដូវកាលនេះ ចាប់ផ្តើមលេងបាល់អាជីពនៅឆ្នាំ១៩៨៦ ជាមួយក្លិបប្រេស៊ីល Santos ហើយលេងឱ្យជម្រើសជាតិជប៉ុន ៨៩ដងក្នុងរយៈពេល១៩ឆ្នាំ៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com