ឡុងដ៍៖ នាវាចម្បាំងអ៊ីរ៉ង់ប៉ុនប៉ងបញ្ឈប់ដំណើរនាវាដឹកប្រេងអង់គ្លេសនៅសមុទ្រ Hormuz

អ្នកនាំពាក្យរដ្ឋាភិបាលចក្រភពអង់គ្លេស បានចេញសេចក្តីប្រកាសមួយ នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដានេះ អំពីនាវាចម្បាំងចំនួន៣គ្រឿងរបស់ប្រទេសអ៊ីរ៉ង់ ដែលប៉ុនប៉ងបញ្ឈប់ការធ្វើដំណើររបស់នាវាដឹកប្រេងរបស់ចក្រភពអង់គ្លេសនៅសមុទ្រ Strait of Hormuz។

អ្នកនាំពាក្យដដែលបានបន្តថា នាវាចម្បាំងអ៊ីរ៉ង់ទាំង៣គ្រឿង បានដកខ្លួនចេញទៅវិញ ក្រោយពីទទួលបានការព្រមានពីកងទ័ពជើងទឹកអង់គ្លេស ដែលព្រមានវាយកម្ទេចនាវាចម្បាំងអ៊ីរ៉ង់ ប្រសិនបើមានការខូចខាតនាវាដឹកប្រេងអង់គ្លេស ។

ការប៉ុនប៉ងរារាំងដំណើរនាវាដឹកប្រេងអង់គ្លេសពីសំណាក់កងទ័ពជើងទឹកអ៊ីរ៉ង់ ត្រូវបានធ្វើឡើងក្រោយពីកងទ័ពជើងទឹកអង់គ្លេស បានចាប់នាវាដឹកប្រេងមួយគ្រឿងរបស់អ៊ីរ៉ង់ ដែលដឹកប្រេងទៅកាន់ប្រទេសស៊ីរី ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com