និន្នាការខុនដូរតម្លៃសមរម្យនៅកណ្តាលក្រុងភ្នំពេញ កំពុងទាក់ទាញប្រជាពលរដ្ឋខ្មែរ​ ដែលចង់រស់នៅកន្លែង​មានសុវត្ថិភាព​ និង​គ្មានហានិភ័យ​

(ភ្នំពេញ)៖ លោក អ៊ុក ច័ន្ទដារ៉ាវុធ ជានាយកផ្នែកលក់ និងទីផ្សារនៃខុនដូរ The Seven Residence បានឲ្យដឹងថា បច្ចុប្បន្ននេះ តម្លៃផ្ទះបានកើនឡើងយ៉ាងខ្លាំងនៅក្នុងទីក្រុងភ្នំពេញ ប្រជាពលរដ្ឋខ្មែរមួយចំនួន បានកំពុងងាកមករកការទិញខុនដូរ សម្រាប់ការរស់នៅដែលមានសុវត្ថិភាព និងគ្មានហា​និភ័យ ដែលមានតម្លៃចាប់ពី ១៤០០ ដុល្លារ ទៅ ២ពាន់ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ព្រោះបច្ចុប្បន្នប្រជាពលរដ្ឋអាចបង់រំលស់បានរហូតដល់ ២៥ឆ្នាំ ឬចង់បង់ផ្តាច់ ឬបង់ប្រាក់ដើមបន្ថែមពេលណាក៏បាន ដោយ​មិនមានប្រាក់កក់ និងការពិន័យ ជាមួយ ខុនដូរ The Seven Residence នេះ។

គម្រោងខុនដូរ The Seven Residence បានប្រារព្ធពិធីក្រុងពាលី និងសម្ពោធបើកលក់ជាផ្លូវការនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ ដោយបានប្រកាសថា ជាខុនដូរដំបូងគេ ដែលមានតម្លៃសមរម្យ និង​ស្ថិតនៅកណ្តាលក្រុងជិតផ្សារទំនើបអ៊ីអន២ ដែលមានទំហំអាគារប្រមាណជាង ៣ម៉ឺន៥ពាន់ម៉ែត្រ​ការ៉េ កំពស់ ២៧ ជាន់ ស្ថិតនៅភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ និងជាសំ​ណង់ខុនដូរសាងសង់ទៅតាមបទដ្ឋានស្តង់ដា ធានាបាននូវសុវត្ថិភាពខ្ពស់។

៥ឆ្នាំទៅមុខទៀត ប្រជាពលរដ្ឋខ្មែរ និងមានទំនោរទៅលើការរស់នៅក្នុងខុនដូរ ជាពិសេសខុនដូរដែលមានតម្លៃសមរម្យ និងនៅកណ្តាលក្រុង។ លោក អ៊ុក ច័ន្ទដារ៉ាវុធ បានគូសបញ្ជាក់ថា កត្តាហិរញ្ញវត្ថុកត្តា​សុខភាព​ កត្តាសុវត្ថិភាព និងកត្តាចរាចរណ៍ ជាមូលហេតុដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរងាកទៅរកការរស់នៅក្នុងខុនដូរ ព្រោះការរស់នៅបែបនេះ មានគ្រប់បែបយ៉ាង មានផ្សារទំនើប ភោជនីយដ្ឋាន​ កន្លែង​ហាត់ប្រាណ​ អាងហែលទឹក ស្ទីមសូណា កន្លែងក្មេងលេង និងបណ្ណាល័យ បន្ទប់ប្រជុំជាដើម គឺនៅកន្លែងតែមួយ មិនចាំបាច់ចំណាយពេលយូរ និងអាចជួយកាត់បន្ថយការចំណាយច្រើនជាដើម។

គួរបញ្ជាក់ថា សម្រាប់ទីផ្សារខុនដូរបច្ចុប្បន្នបែងចែកជា៣ មានកម្រិតមធ្យមតម្លៃប្រមាណ​១,៤០០​ដុល្លារ​​ក្នុងមួយម៉ែត្រការ៉េ និងលើមធ្យមតម្លៃប្រមាណ ២,៦៥០ដុល្លារក្នុង​ម៉ែត្រ​ការ៉េ​ និងកម្រិតខ្ពស់ប្រមាណ​៣,៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ សម្រាប់ទីផ្សារខុនដូរ របស់ប្រជាពលរដ្ឋខ្មែរ គឺកម្រិតមធ្យមតម្លៃ ១៤០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េនេះឯង៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com