ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​៖​ ត្រូវ​លុប​បំបាត់​ម៉ូតូ​ទាំងឡាយ​ណា​ដែល​មាន​គ្រឿង​បំពង​សម្លេង​លឺ​ខ្លាំង​ រំខាន​ដល់​ពលរដ្ឋ​

(​ភ្នំពេញ​)៖​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ដាក់​វិធានការ​ត្រូវ​លុប​បំបាត់​ម៉ូតូ​ទាំងឡាយ​ណា​ដែល​មាន​គ្រឿង​បំពង​សម្លេង​លឺ​ខ្លាំង​ រំខាន​ដល់​ពលរដ្ឋ​។​

​ថ្លែង​ក្នុង​ពិធី​ប្រគល់​លិខិតបញ្ជាក់​ការ​សិក្សា​វគ្គ​បំប៉ន​ជំនាញ​ បច្ចេកទេស​វិទ្យាសាស្ត្រ​ និង​ការ​គ្រប់គ្រង​ការ​ស្នាក់​នៅ​ជំនាន់​ទី​៤​ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០១៩​នេះ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ បាន​លើក​ឡើង​ថា​ ខណ្ឌដូនពេញ​ ត្រូវ​មាន​វិធានការ​មុនគេ​ ក្នុង​ការ​លុប​បំបាត់​ម៉ូតូ​ដែល​បង្ក​សម្លេង​រំពង​ខ្លាំង​ ជា​ពិសេស​នៅ​ពេល​រាត្រី​ ព្រោះ​វា​ពិតជា​បាន​រំខាន​ដល់​ពលរដ្ឋ​ ជា​ពិសេស​ចាស់ៗ​ដែល​ពួក​គាត់​ពិបាក​នឹង​ស​ម្រា​ន​ទៅ​វិញ​ នៅ​ពេល​ភ្ញាក់​ពី​ដំណេក​។​

​ក្រៅពី​នេះ​ ឯកឧត្តម​ ស​ ថេ​ត​ ជំរុញ​ឱ្យ​ទប់ស្កាត់​ការ​ប្រណាំង​ម៉ូតូ​ ជា​ពិសេស​ក្រុម​សិស្សសាលា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ហើយ​នៅ​ពេល​ឃាត់​បាន​ហើយ​ ត្រូវ​ហៅ​អាណាព្យាបាល​ ដើម្បី​ធ្វើ​កិច្ចសន្យា​ និង​អប់រំ​ ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com