កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​ សូម​បំភ្លឺ​ពី​ចុះ​ផ្សាយ​ចោទ​ថា​ កម្លាំង​តម្រូវ​ឱ្យ​ម្ចាស់​រថយន្ត​ដឹក​គ្រឿង​សង្ហា​រឹម​ បង់​ជា​ប្រាក់​ក្នុង​១​រថយន្ត​ចំនួន​២០​ម៉ឺន​រៀល​នោះ​ វា​ជា​រឿង​មិន​ពិត​នោះ​ទេ​!

(​ព្រះ​វិហារ​)៖​ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​ បាន​បកស្រាយ​ និង​បំភ្លឺ​ ឱ្យ​សារព័ត៌មាន​ក្នុងស្រុក​ប្រចាំ​ខេត្តព្រះវិហារ​ ឱ្យ​ដឹង​ថា​ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​ មិន​បាន​ទទួលយក​ប្រាក់​ពិន័យ​ពី​ម្ចាស់​រថយន្ត​ដឹក​គ្រឿង​សង្ហា​រឹម​នោះ​ទ្បើ​យ​។​ គ្រាន់តែ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​មិន​ឱ្យ​ដឹក​ បទល្មើស​ធនធានធម្មជាតិ​ជា​បន្ត​ទៀត​តែ​ប៉ុណ្ណោះ​។​

​លោក​កង​ សៅ​គុណ​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​ កាលពី​ព្រឹក​ថ្ងៃ​ទី​០៨​ ខែកក្កដា​ ឆ្នាំ​២០១៩​ កម្លាំង​ស្នាក់​ការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​ ទទួល​បាន​បទបញ្ជា​ពី​ថា្ន​ក់លើ​ ឱ្យ​កម្លាំង​ដាក់​គោលដៅ​នៅ​មុខ​បន្ទាយ​ ដើម្បី​ត្រួតពិនិត្យ​ទៅ​លើ​រថយន្ត​ដែល​ដឹក​ជញ្ជូន​ធនធានធម្មជាតិ​ហើយ​តម្រូវ​ឱ្យ​ម្ចាស់​រថយន្ត​ដឹក​ជញ្ជូន​ធនធានធម្មជាតិ​ទាំង​ធ្វើ​កិច្ចសន្យា​។​ ដើម្បី​បញ្ឈប់​មុខរបរ​នេះ​តាម​លិខិត​ដែល​ទើប​ចេញ​ប្រកាស​ថ្មី​របស់​គណៈកម្មការ​ជាតិ​បង្ក្រាប​ទប់ស្កាត់​បទល្មើស​ធនធានធម្មជាតិ​យ៉ាង​តឹង​រឹង​។​

​ហើយ​ចំពោះ​សេចក្តីរាយការណ៍​ចោទ​មក​លើ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​ ថា​តម្រូវ​ឱ្យ​ម្ចាស់​រថយន្ត​ដឹកឈើ​ និង​ដឹកឈើ​សិប្បកម្ម​កែ​ច្នៃ​បង់ប្រាក់​ក្នុង​មួយ​រថយន្ត​២០​ម៉ឺន​រៀល​នោះ​ វា​មិនមែន​ជា​ការ​ពិត​ទេ​។​ ដូច្នេះ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ សូម​បដិសេធ​និង​ច្រានចោល​ទាំងស្រុង​ ចំពោះ​សារព័ត៌មាន​មួយ​ចំនួន​ដែល​ចុះ​ផ្សាយ​មានការ​ភ័ន្ត​ច្រ​ទ្បំ​ មិន​បាន​ជួប​សម្ភាសន៍​ភាគី​ម្ខាង​ទៀត​ជា​មុន​សិន​។​

​គួរ​រំលឹក​ថា​កាលពី​ព្រឹក​ថ្ងៃ​ទី​០៨​ ខែកក្កដា​ ឆ្នាំ​២០១៩​ កន្លង​មក​ថ្មីៗ​នេះ​ កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​ បាន​ដាក់​កម្លាំង​ត្រួតពិនិត្យ​ ដោយ​ឃាត់​រថយន្ត​១​បាំង​កន្លះ​ និង​រថយន្ត​សាំ​យ៉ុ​ង​ ប្រមាណ​ជាង​១០​គ្រឿង​ដើម្បី​ឲ្យ​ម្ចាស់​មក​ធ្វើ​កិច្ចសន្យា​បញ្ឈប់​មិន​ឲ្យ​ដឹក​ បទល្មើស​ធនធានធម្មជាតិ​ជា​បន្ត​ទៀត​។​ ហើយ​ករណី​ឃាត់​រថយន្ត​ទាំងនោះ​ គឺជា​ការ​អនុវត្ត​បទបញ្ជា​ថ្នាក់លើ​ ដែល​ទើបតែ​ចេញ​លិខិត​ ឱ្យ​ទប់ស្កាត់​បទល្មើស​ធន​ធម្មជាតិ​យ៉ាង​តឹង​រឹង​ផង​ដែរ​ ៕(SN-​សួន​ពិ​ដ្ឋ​)


អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com