ស៊ីរី៖ ការវាយប្រហារតាមផ្លូវអាកាសសម្លាប់មនុស្ស៧នាក់​​នៅក្នុងទីក្រុង Jisr Al-Shughur

(ស៊ីរី)៖ យោងតាមក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី(SOHR)បានឲ្យដឹងថា​ការវាយប្រហារតាមផ្លូវអាកាសសម្លាប់មនុស្ស៧នាក់នៅក្នុងទីក្រុង Jisr Al-Shughur នៃខេត្ត Idlib ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមនៅស៊ីរី​ កាលពីថ្ងៃពុធ។

​SOHR បាននិយាយ​ថាជនរងគ្រោះទាំង៧នាក់រួមមានកុមារ៣នាក់​ និងមនុស្ស១៤ នាក់ផ្សេងទៀតបានរងរបួសបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់រដ្ឋាភិបាលស៊ីរីបានតម្រង់គោលដៅទៅលើមន្ទីរពេទ្យ។

សូមបញ្ជាក់ថាមនុស្ស៣០ម៉ឺននាក់បានរត់ភៀសខ្លួនចេញពីសង្គ្រាមឆ្ពោះទៅកាន់ព្រំដែនប្រទេសតួកគីចាប់តាំងពីខែមេសាកន្លងមកដែលជំរុញឲ្យអង្គការសហប្រជាជាតិព្រមានថា ខេត្ត Idlib កំពុងប្រឈមនឹងវិបត្តិមនុស្សធម៌កាន់តែអាក្រក់៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com