​អាមេរិកនឹងស៊ើបអង្កេតលើផែនការរបស់បារាំងក្នុងការយកពន្ធលើក្រុមហ៊ុនបច្ចេកវិជ្ជា

(បរទេស)៖ ប្រភពមួយបានឲ្យដឹង​កាលពីថ្ងៃពុធថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំនឹងបញ្ជាឲ្យមានការស៊ើបអង្កេតលើផែនការរបស់បារាំងក្នុងការយកពន្ធលើក្រុមហ៊ុនបច្ចេកវិជ្ជាដែលអាចនាំឲ្យសហរដ្ឋអាមេរិកដាក់ពន្ធថ្មីឬការដាក់កំហិតពាណិជ្ជកម្មផ្សេងទៀត។

​ប្រភពព័ត៌មានបាននិយាយថា​ ​លោក Robert Lighthizer តំណាងពាណិជ្ជកម្មអាមេរិកមានរយៈពេលមួយឆ្នាំដើម្បីស៊ើបអង្កេតថា«តើផែនការពន្ធឌីជីថលរបស់ប្រទេសបារាំងនឹងប៉ះពាល់ក្រុមហ៊ុនបច្ចេកវិជ្ជាអាមេរិកដែរឬទេ?»។

​សូមជម្រាបថារដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង​ លោក Bruno Le Maire បាននិយាយថាពន្ធ៣%នឹងដាក់គោលដៅលើក្រុមហ៊ុនចំនួន៣០ ដែលភាគច្រើនជាជនជាតិអាមេរិក ប៉ុន្តែក៏មាន ចិន, អាល្លឺម៉ង់, អេស្ប៉ាញ និងអង់គ្លេសព្រមទាំងក្រុមហ៊ុនបារាំង​ និងក្រុមហ៊ុនមួយចំនួនទៀត​មានដើមកំណើតបារាំងដែលត្រូវបានទិញដោយក្រុមហ៊ុនបរទេស។ ហើយក្រុមហ៊ុនធំៗដែលទំនងនឹងត្រូវបង់ពន្ធ​ដូចជា Google, Apple, Facebook​, Amazon​ និង ​Alphabet​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com