កុមារ៧នាក់​បាត់បង់ជីវិតដោយសារការផ្ទុះមីននៅភាគខាងកើត​ស៊ីរី

(ស៊ីរី)៖ ​ទូរទស្សន៍រដ្ឋបានរាយការណ៍ថាយ៉ាងហោចណាស់មានកុមារ៧នាក់​បាត់បង់ជីវិតដោយសារការផ្ទុះមីននៅភាគខាងកើតប្រទេស​ស៊ីរីកាលពីថ្ងៃអង្គារ។

ហេតុការណ៍នេះបានកើតឡើង​នៅក្នុងទីក្រុង Dablan ​ភាគខាងកើតខេត្ត Deir al-Zour។

គួរបញ្ជាក់ថា​សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ​ជាច្រើនបានបន្សល់ទុកតំបន់នោះបន្ទាប់ពីក្រុមISISដណ្ដើមគ្រប់គ្រង​មុនការរំដោះខ្លួនចេញកាលពីឆ្នាំមុន៕ (មាលីកា)



អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com