​សិស្សនិងគ្រូបង្រៀនជាង២០នាក់ជាប់គាំងដោយសារជំនន់ទឹកភ្លៀងយ៉ាងគំហុកនៅភាគខាងជើងប្រទេសថៃ

​(បាងកក)៖ ​ប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសថៃបានរាយការណ៍កាលពីថ្ងៃអង្គារថាមានសិស្សនិងគ្រូបង្រៀនជាង២០នាក់ជាប់គាំងដោយសារជំនន់ទឹកភ្លៀងយ៉ាងគំហុកនៅខេត្តតាក់ភាគខាងជើងប្រទេសថៃជាច្រើនថ្ងៃ។

​ក្រុមអ្នកជួយសង្គ្រោះ​បានប្រញាប់ប្រញាល់​ចេញទៅជួយអន្ដរាគមន៍សង្គ្រោះ​បន្ទាប់ពីបានទទួលដំណឹង។

​ឧតុនិយមថៃបានព្រមានថាខ្យល់បោកបក់នៅភាគអាគ្នេយ៍នឹងកើតមានពីថ្ងៃទី១០-១៥ ខែកក្កដានិងបណ្ដាលឲ្យមានភ្លៀងធ្លាក់ខ្លាំងព្រមទាំងទឹកជំនន់នៅភាគខាងជើង, ​ភាគកណ្ដាល, ភាគឦសាន, ភាគខាងកើត និងឈូងសមុទ្រថៃ៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com