កូដេវ័រ ឡើងទៅវគ្គ៨ក្រុមចុងក្រោយ ចំនែកហ្កាណាធ្លាក់ពីការប្រកួតពានអាហ្វ្រិក

(អេហ្ស៊ីប)៖ ក្រុមបាល់ទាត់ជម្រើសជាតិ កូដេវ័រ រកបានកៅអីវគ្គ១/៤ផ្តាច់ព្រ័ត្រ នៃការប្រកួតបាល់ទាត់ពានរង្វាន់តំបន់អាហ្វ្រិក​២០១៩ (Africa Cup of Nations) ហើយ ក្រោយទម្លាក់ម៉ាលី ក្នុងលទ្ធផល ១ទល់នឹង០ យប់មិញ។

មួយគ្រាប់ជ័យជំនះរបស់កូដេវ័រកើតឡើងដោយកីឡាករ Welfried Zaha នៅតង់ទី២។ វគ្គ៨ក្រុម កូដេវ័រ ត្រូវប្រកួតជាមួយ អាល់ហ្សេរីថ្ងៃទី១១ ខែកក្កដា ២០១៩។

ថ្ងៃជាមួយគ្នានេះដែរ ក្រុមជម្រើសជាតិ ទុយនីស៊ី ក៏បានឡើងទៅវគ្គ៨ក្រុមចុងក្រោយដែរ ក្រោយឈ្នះហ្កាណា ក្នុងការស៊ុតបាល់១១ម៉ែត្រកាត់សេចក្តី បន្ទាប់ពីស្មើគ្នា ១ទល់នឹង១។

ក្រោយស្មើគ្នា ០ទល់នឹង០ តង់ទី នៅនាទីទី៧៣ កីឡាករ Taha Yassine Khenissi រកគ្រាប់នាំមុខឱ្យ ទុយនីស៊ី មុនពេលកីឡាករ Rami Bedoui ធ្វើឱ្យចូលទីខ្លួនឯង ជួយឱ្យហ្កាណាស្មើ។ ប៉ុន្តែក្នុងម៉ោងបន្ថែម១៥នាទីពីរដង ក្រុមទាំងពីរនៅតែគ្មានក្រុមណារកគ្រាប់បាល់បន្ថែមបាន ទើបបាល់១១ម៉ែត្រ ត្រូវធ្វើឡើង ហើយជាលទ្ធផលទុយនីស៊ី ឈ្នះ៥ទល់នឹង៤។

វគ្គ១/៤ផ្តាច់ព្រ័ត្រ ទុយនីស៊ី ត្រូវជួបជាមួយម៉ាដាហ្កាស្កា សេណេហ្កាល ជួបជាមួយប៉េណាំងនិងនីហ្សេរីយ៉ា ប្រកួតជាមួយអាហ្វ្រិកខាងត្បូង។ វគ្គផ្តាច់ព្រ័ត្រពាននេះធ្វើនៅថ្ងៃទី១៩ ខែកក្កដា ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com