ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំមួយ ​ប្រកាសបន្ត​បណ្តាក់​ទុន​វិនិយោគ​​នៅកម្ពុជារហូតដល់ ៦ពាន់លានដុល្លារអាមេរិក​

(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធអគារពហុមុខងារព្រីនស៍ ហូល ឌីង គ្រុប និងសន្និសីទសារព័ត៌មានស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នៅកោះពេជ្រ កាលពីចុងសប្តាហ៍នេះ
ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានប្រកាសនឹងបន្តបណ្តាក់ទុនវិនិយោគរហូតដល់ ៦ ពាន់លានដុល្លារអាមេរិក។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំមួយបានអះអាងថា នឹងយកប្រទេសកម្ពុជាជាតំបន់យុទ្ធសាស្ត្រគោល ក្នុងការអភិវឌ្ឍខ្លួនទៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីសម្រេចឲ្យបានជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអន្តរជាតិដែលមានឥទ្ធិពលជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍។

គួរជម្រាបថា ចាប់តាំងពីការបង្កើតក្រុមហ៊ុនក្នុងឆ្នាំ២០១៥ មកដល់បច្ចុប្បន្ន ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានវិនិយោគជាទឹកប្រាក់សរុបចំនួន ២ ពាន់លានដុល្លារអាមេរិក និងមានដីបម្រុងចំនួន ១២០០ ហិកតា ដែលអាចអភិវឌ្ឍបានផ្ទៃក្រឡាសំណង់ចំនួន ២០លានម៉ែត្រការ៉េ។ ក្រុមហ៊ុននេះ បានអះអាងថា ខ្លួនក្លាយជាក្រុមហ៊ុននាំមុខគេក្នុងវិស័យអចលនទ្រព្យលំដាប់ខ្ពស់នៅកម្ពុជា និង​ជាអ្នកបង្កើត និមិត្តសញ្ញានៃទីក្រុងភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com