ប្រេស៊ីល ឈ្នះពានអាមេរិកខាងត្បួង ក្រោយបំបាក់ប៉េរូ

(ប្រេស៊ីល)៖ ម្ចាស់ផ្ទះប្រេស៊ីល ដណ្តើមបានពានរង្វាន់បាល់ទាត់តំបន់អាមេរិកខាងត្បូង ២០១៩ (Copa America) ក្រោយឈ្នះប្រទេសប៉េរូ ៣ទល់នឹង១ ព្រឹកថ្ងៃច័ន្ទនេះ។ នេះជាការលើកពានដំបូងក្នុងព្រឹត្តិការណ៍នេះ ក្នុងរយៈពេល១២ឆ្នាំ។

លេងបាន១៥នាទី ប្រេស៊ីលនាំមុខមុន បន្ទាប់កីឡាករ Everton ស៊ុតបញ្ចូលទីបានសម្រេច ក្រោយខ្សែប្រយុទ្ធក្លិប Manchester City, Gabriel Jesus បញ្ជួនបាល់ឱ្យ។ តែមួយនាទីមុនចប់តង់ទី១ ប៉េរូតាមស្មើវិញ ដោយការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់កីឡាករJose Paolo Guerrero។

ក្នុងម៉ោងបន្ថែមបង្គ្រប់តង់ទី១ កីឡាករ Gabriel Jesus ស៊ុតគ្រាប់នាំមុខម្តងទៀតឱ្យប្រេស៊ីល ក្រោយកីឡាករ Arthur បញ្ជួនបាល់ចេញទៅឱ្យ។ នៅចុងម៉ោង នាទីទី៩០ ប្រេស៊ីល បន្ថែមបានមួយគ្រាប់ទៀត ដោយការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់ខ្សែប្រយុទ្ធក្លិប Everton, Richarlison។

នេះជាពានតំបន់អាមេរិកខាងត្បូងលើកទី៩របស់ប្រេស៊ីល និងជាលើកទី១តាំងពីឆ្នាំ២០០៧៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com