អាជ្ញាធរប្រាសាទព្រះវិហារប្រារព្ធខួបលើកទី១១​ នៃការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក

(ព្រះវិហារ)​៖​ នៅព្រឹកថ្ងៃទី៧ខែកក្តដាឆ្នាំ២០១៩នេះអាជ្ញាធរប្រាសាទព្រះវិហារបានប្រារព្វពិធីអបអរសាទរលើកទី១១នៃកាចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក២០០៨ឆ្នាំ២០១៩ដែលពិធីនេះបានប្រារព្ធធ្វើឡើងស្ថិតក្រោមអធិបតីភាពលោកជុច ភឿនរដ្ឋលេខាធិកាក្រសួងវប្បធម៏នឹងវិចិត្រសិល្បះតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវភឿង សកុណារដ្ឋមន្ត្រីក្រសួងវប្បធម៏នឹងវិចិត្រលិល្បះ
លោកគឹម សេតារាប្រធានអាជ្ញាធរជាតិព្រះវិហារ នឹងលោកជំទាវ ចឹក ហេងអភិបាលរងខេត្តតំណាងដ៏ខ្ពងខ្ពស់លោកប្រាក់ សុវណ្ណ អភិបាលនៃគណះអភិបាលខេត្តព្រះវិហារនឹងដោយមានកាអញ្ជើញចូលរួមពីសំណាក់អស់លោកៗស្រីដែលបានអញ្ជើញមកពីបណ្តាប្រធានអនុប្រធានអង្គភាពនានាជុំវិញខេត្តនឹងថ្នាក់ដឹកនាំកងកំលាំងប្រដាប់អាវុធចំណុះអោយខេត្តព្រះវិហារលោកគ្រូអ្នកគ្រូសិស្សានុសិស្សនឹងប្រជាពលរដ្ឋយ៉ាងច្រើនកុះកផងដែរ។

មានប្រសាសន៏ក្នុងឪកាសនោះលោក ជុច ភឿនរដ្ឋលេខាធិកាក្រសួងវប្បធម៏នឹងវិចិត្រសិល្បះក៏បានមានប្រសាសន៏លើកឡើងគោរពថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាក្រោមកាដឹកនាំដ៏ឈ្លាសវ៉ៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រមុខរាជរដ្ឋភិបាលកម្ពុជាដែលសម្តេចលោកតែងតែលើកស្ទួយជ្រោមជ្រែងវប្បធម៏ជាតិតាមរយះកាជំរុញការអភិរក្សក៏ដូចជាកាអភិវឌ្ឍន៏ប្រាសាទព្រះវិហារក៏ដូចជាប្រសាទបុរាណផ្សេងៗទៀតនូវទូទាំងប្រទេកម្ពុជានោះ។

លោក ជុច ភឿនរដ្ឋលេខាធិកាក្រសួងវប្បធម៏នឹងវិចិត្រសិល្បះក៏បានលើកឡើងផងដែរថាដោយសារតែប្រាសាទព្រះវិហារមានលក្ខណះខុសពីប្រសាទបុរាណផ្សេងៗនោះពីព្រោះប្រាសាទនេះស្ថិតនៅជាប់ព្រំដែនដែលនឹងបង្កកាលំបាកក្នុងកាអភិរក្សនឹងប្រទាញប្រទង់គ្នាអស់ជាច្រើនទស្សវត្សជាមួយប្រទេសជិតខាងនោះទើបតែនៅពេលដែលប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាអំឡុងឆ្នាំ២០០៨នេះទេដែលនឹងធ្វើអោយប្រាសាទព្រះវិហារមានភាពល្បីរន្ទឺរហូតគណះកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គកាយូណេស្កូផ្តល់តំលៃថាជាប្រសាទដែលមានលក្ខណះលេចធ្លោជាសកលទាំងស្ថាបត្យកម្មសំណង ទេវកថាដែលពាក់ពន្ធ័ទាក់ទងនឹងព្រះឥសូរ នឹងកាធ្វើអោយមានភាពសុខដុមរម្យនានោះ។

លោកបានបញ្ជាក់ផងដែរថាក្រោយពេលដែលប្រាសាទព្រះវិហារត្រូវបានចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកហើយនោះនឹងមានប្រទេសជាច្រើននឹងមកជួយជួសជុលប្រាសាទព្រះវិហារឡើងវិញផងដែរក្នុងនោះរួមមានប្រទេសចិនប្រទសឥណ្ឌានឹងប្រទេសរុស្ស៊ីផងដែរ។ ជាមួយគ្នានេះដែរលោករដ្ឋលេខាធិកាក៏បានបញ្ជាក់
ផងដែរថាថ្មីៗនេះតបតាមការស្នើររបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រទេសហុង គ្រីនឹងបានចូលរួមចំណែកក្នុងការអភិរក្សនឹងជួសជួសជុលក្រុមប្រាសាទកោះកែរផងដែរ។

គួរបញ្ជាក់ផងដែរថា មុននឹងបញ្ចប់កម្មវិធីនាឪកាសនោះដែរគណះអធិបតីក៏បានធ្វើកាព្រលែងសត្វព្រាបតំណាងអោយសន្តិភាពនឹងកាអភិវឌ្ឍន៏នឹងបានចូលរួមដាំកូនឈើជានិម្មិតរូបចំនួន១១១១ដើមក្នុងបរិវេណវត្តបុរិះស្វារះសម្តេចតេជោហ៊ុនសែនធម្មជាតិនាឪកាសនោះផងដែរ៕សួនពិសិដ្ឋ

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com