ក្រុមហ៊ុនអចលនទ្រព្យកើនថ្មីចំនួន​១៩​ ខណៈ​២៨ក្រុមហ៊ុន​ បាន​បិទ​អាជីវកម្ម​

(ភ្នំពេញ)៖ ក្រុមហ៊ុនបម្រើនផ្នែកទីផ្សារអលនទ្រព្យ​នៅកម្ពុជា បាននិងកំពុងកើនឡើង ខណៈការរីក​ចម្រើន​នៅក្នុងវិស័យសំណង់បន្តមានសន្ទុះយ៉ាងខ្លាំងក្លា នៅប្រទេសកម្ពុជា។

បើតាមរបាយការណ៍ គិតត្រឹមខែឧសភា ឆ្នាំ២០១៩ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់វិញ្ញា​បន​បត្រ​វិជ្ជាជីវៈ និងអាជ្ញាបណ្ណសេវាកម្មវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុដល់ក្រុមហ៊ុនជាតិ និងអន្តរជាតិ​សរុប ២២០ក្រុមហ៊ុន។

ដោយឡែក សម្រាប់រយៈពេល ៥ខែ ឆ្នាំ២០១៩ មានតែក្រុមហ៊ុនអចលនទ្រព្យថ្មីចំនួន១៩ ត្រូវបានចុះបញ្ជីស្របច្បាប់។

យ៉ាងណាមិញ ទន្ទឹមនឹងការរីកចម្រើននេះ គេសង្កេតឃើញដែរថា មកដល់ពេលនេះ មានក្រុមហ៊ុន​២៨​ហើយ បានបិទអាជីវកម្ម ពោលគឺក្នុងចំណោម ២២០​ក្រុមហ៊ុន​ដែលបាន​ចុះបញ្ជីនោះ គឺមានក្រុមហ៊ុន អចលនទ្រព្យ​ចំនួន ១៩២ក្រុមហ៊ុន​នៅដំណើរការ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com