កម្ពុជាបង្ហាញរបាយការណ៍នៃការអភិរក្ស​ ​និងអភិវឌ្ឍន៍ប្រាសាទសំបូរព្រៃគុក​​ ក្នុងសន្និបាតលើកទី៤៣ ​របស់អង្គការ​យូណេស្កូ​

​លោកជំទាវ​ ភឿង​ សកុណា​ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​ បានដឹកនាំគណៈប្រតិភូអញ្ជើញចូល​រួមក្នុងសន្និបាត លើកទី៤៣​ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក​ របស់អង្គការ​យូណេស្កូ ដែល​ប្រារព្ធ​ធ្វើ​ចាប់ពីថ្ងៃទី៣០​ ខែមិថុនា​ ដល់ថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០១៩​ នៅទីក្រុងBaku​ ប្រទេស​ Azerbaijan​ ។

ក្នុងកិច្ចប្រជុំនេះ​ អង្គសន្និបាតនឹងធ្វើការវាយតម្លៃ​លើរបាយការណ៍របស់ប្រទេសកម្ពុជា​ ស្តីអំពីវឌ្ឍនភាពនៃការអភិរក្ស​ និងអភិវឌ្ឍន៍ប្រាសាទសំបូរព្រៃគុក​ ដែលត្រូវបានដាក់បញ្ចូលនៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧​ កន្លងទៅ​៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com