វៀតណាមចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប

(ហាណូយ)៖ វៀតណាមនិងសហភាពអឺរ៉ុបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយកាលពីថ្ងៃអាទិត្យដោយបើកឱកាសទូលាយដើម្បីជំរុញពាណិជ្ជកម្មថែមទៀតរវាងប្លុកអឺរ៉ុបនិងប្រទេសផលិតដ៏ធំបំផុតមួយនេះនៅក្នុងអាស៊ីអាគ្នេយ៍។

កិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខាដោយប្រធានពាណិជ្ជកម្មអឺរ៉ុប លោកស្រី Cecilia Malmstrom និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh នៅ​រដ្ឋធានីហាណូយនឹងលុបបំបាត់ពន្ធគយស្ទើរតែទាំងស្រុងសម្រាប់ទំនិញដែលត្រូវបានជួញដូររវាងវៀតណាមនិងបណ្តាប្រទេសសមាជិកចំនួន២៨ នៃសហភាពអឺរ៉ុប។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានចាត់ទុកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​នេះគឺជាទំនាក់ទំនងដ៏ពិសេសរវាងវៀតណាមនិងសហភាពអឺរ៉ុប​៕ (មាលីកា)

 
អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com