តំណាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជាគាំទ្រលើសេចក្តីព្រាងច្បាប់ ស្តីពី ប្រាក់ឈ្នួលអប្បបរមា

(ភ្នំពេញ) ៖ លោក ណាង សុធី តំណាសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) បានផ្តល់កិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន ដោយបានចូលរួមគាំទ្រឲ្យមានច្បាប់ ស្តីពី ប្រាក់ឈ្នួលអប្បបរមា ព្រោះលោកយល់ថា ច្បាប់នេះវានឹងកំណត់បានយ៉ាងច្បាស់ លើកំណើនសេដ្ឋកិច្ចជាតិ ហើយក៏អាចធ្វើឲ្យមានស្ថេរភាពលើវិស័យឧស្សាហកម្ម និងសេវាកម្មទូទាំងប្រទេស។

 

ការថ្លែងខាងលើនេះត្រូវបានធ្វើឡើង ក្នុងសិក្ខាសាលាពិគ្រោះយោបល់មួយ លើសេចក្តីព្រាងច្បាប់ ស្តីពី ប្រាក់ឈ្នួលអប្បបរមា ធ្វើនៅសណ្ឋាគារភ្នំពេញនាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ម្សិលម៉ិញនេះ ហើយសេចក្តីព្រាងដំបូង នៃសេចក្តីព្រាងច្បាប់ ស្តីពី ប្រាក់ឈ្នួលអប្បបរមា មាន៦ជំពូក និង៣៣មាត្រា ដែលមានគោលបំណងបីចំណុច និងគោដៅបួនចំណុច៕

 

សូមទស្សនាកិច្ចសម្ភាសរបស់លោក ណាង សុធី តំណាសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC)  ជាមួយអ្នកសារព័ត៌មានដូចខាងក្រោម ៖

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង