នគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យពីរនាក់និងថ្នាំញៀន១៦កញ្ចប់

(ភ្នំពេញ) ៖ ជនសង្ស័យ ពីរនាក់ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោកឃាត់ខ្លួនជាក់ស្តែងពីនៅពេលកម្លាំងចម្រុះចុះត្រួតពិនិត្យការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យអាវុធជាតិផ្ទុះដើម្បើការពារសុវត្ថិភាពនៅក្នុងមូលដ្ឋាន ពីបទជួញ ដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមមេសា ឆ្នាំ២០១៧ វេលាម៉ោង២១និង២០នាទី បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់នៅចំនុចផ្លូវលេខ២៧១ ក្រុម៣២ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

 

 

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ សៀង គុណសាន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះពុំចាំលេខ ភូមិចុងកៅស៊ូខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទី២-ឈ្មោះ សន សុខខុម ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

 

 

វត្ថុតាងចាប់យកមាន ៖ ម្សៅក្រាមពណ៌សថ្លាចំនួន ១៦កញ្ចប់តូច និង មួយកញ្ចប់ធំ (សង្ស័យជាគ្រឿងញៀន ), ម៉ូតូម៉ាកHonda Today ពណ៌ក្រហម គ្មានស្លាកលេខ ចំនួនមួយគ្រឿង, ទូរសព្ទដៃម៉ាកNokia ចំនួន បីគ្រឿង។

 

 

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

B BB

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង