កូរ៉េខាងត្បូង៖ខ្លួននៅតែប្រុងប្រយ័ត្នមុនពេលដែលកូរ៉េខាងជើងប្រារព្ធទិវារំឭកខួបអនុស្សាវរីយ៍ថ្ងៃបង្កើតកងទ័ពនៅសប្តាហ៍ក្រោយ

សេអ៊ូល ៖ នៅថ្ងៃនេះ ប្រទេសកូរ៉េខាងត្បូងបាននិយាយថា ខ្លួននៅតែមានការប្រុងប្រយ័ត្នចំពោះប្រទេសកូរ៉េខាងជើង មុនពេលដែលប្រទេសនេះនឹងប្រារព្ធទិវារំឭកខួបអនុស្សាវរីយ៍ថ្ងៃបង្កើតកងទ័ពរបស់គេ ចំពេលដែលភាពតានតឹងក្នុងឧបទ្វីបកូរ៉េបានកើនឡើង ។

អ្នកនាំពាក្យរបស់ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បាននិយាយក្នុងសន្និសីទកាសែតមួយនៅក្នុងទីក្រុងសេអ៊ូល ថា វាគឺជាស្ថានភាពត្រូវប្រុងប្រយ័ត្នដោយសារតែឧបករណ៍សមយុទ្ធជាច្រើនបានប្រមូលផ្តុំទាំងនៅក្នុងប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង ខណៈដែលកូរ៉េខាងជើងនឹងប្រារព្ធទិវារំឭកខួបអនុស្សាវរីយ៍ថ្ងៃបង្កើតកងទ័ពនៅថ្ងៃទី ២៥ ខែ មេសា រីឯកូរ៉េខាងត្បូងកំពុងតែធ្វើសមយុទ្ធយោធាប្រចាំឆ្នាំជាមួយសហរដ្ឋអាមេរិក ។

សូមរំឭកថា ភាពតានតឹងបានកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរចំនួនពីរដើមកាលពីឆ្នាំមុន ហើយនៅតែបន្តអនុវត្តការសាកល្បងមីស៊ីលផ្លោងឆ្លងទ្វីបជាហូរហែ ៕

 

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង