លោក អាត់ ធន់ ថា សេចក្តីព្រាងច្បាប់ ស្តីពី ប្រាក់ឈ្នួលអប្បបរមា មានលក្ខណៈតឹងរឹងចំពោះសហជីព

(ភ្នំពេញ) ៖ លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) បានផ្តល់កិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មានថា លោក គាំទ្រាំឲ្យមានច្បាប់ ស្តីពី ប្រាក់ឈ្នួលអប្បបរមា យ៉ាងណាលោកក៏បានបង្ហាញនូវចំណុចមិនពេញចិត្តមួយចំនួននៃច្បាប់នេះ ដោយបានកំរិតសេរីភាពរបស់សហជីព ជាមួយនឹងទោសបញ្ញត្តិមួយចំនួន។

 

ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជារូបនេះបន្តថា តាមសេចក្តី ព្រាងច្បាប់ ស្តីពី ប្រាក់ឈ្នួលអប្បបរមា នេះ សហជីពមានសិទ្ធិចូលរួមស្តាប់ តែគ្មានសិទ្ធិចូលរួមបញ្ចេញមតិ ឬតវ៉ាឡើយ។ លោកបន្តថា មូលហេតុនេះហើយដែលអាចបញ្ជាក់បានថា ច្បាប់នេះ កំពុងផ្តាច់ជើងរបស់កម្មករ និងឲ្យមានសហជីព ដើម្បីជួយពួកគេ បន្ទាប់បីមានបញ្ហា គាបសង្កត់ណាមួយពីថៅកែ។

 

លោកបន្ថែមទៀតថា ក្រៅពីការផ្តាច់សិទ្ធិសហជីពក្នុងការតវ៉ានេះ ក៏ជាបញ្ហាមួយធំរបស់សហជីពដែរ ព្រោះសហជីពដែលបង្កើតឡើង ហើយមិនទាន់មានច្បាប់ត្រឹមត្រូវ ត្រូវបានកំណង់ថា ជាសហជីពខុសច្បាប់ ហើយនិងចាត់ការសហជីពនោះ បើសិនជាចូលរួមធ្វើការតវ៉ាជំនួសកម្មរ។

 

ការថ្លែងខាងលើនេះត្រូវបានធ្វើឡើង ក្នុងសិក្ខាសាលាពិគ្រោះយោបល់មួយ លើសេចក្តីព្រាងច្បាប់ ស្តីពី ប្រាក់ឈ្នួលអប្បបរមា ធ្វើនៅសណ្ឋាគារភ្នំពេញនាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ម្សិលម៉ិញនេះ ហើយសេចក្តីព្រាងដំបូង នៃសេចក្តីព្រាងច្បាប់ ស្តីពី ប្រាក់ឈ្នួលអប្បបរមា មាន៦ជំពូក និង៣៣មាត្រា ដែលមានគោលបំណងបីចំណុច និងគោដៅបួនចំណុច៕

 

សូមទស្សនាកិច្ចសម្ភាសរបស់លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ជាមួយអ្នកសារព័ត៌មានដូចខាងក្រោម ៖

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង